ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​សុំ​នៅក្រៅ​ឃុំ​លោក ហុង សុខ​ហួរ​នៅ​ថ្ងៃស្អែក
16, Sep 2015 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
 
នៅ​រសៀល​ថ្ងៃទី១៧ ខែកញ្ញា សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​លើ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​រប ស់​សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធ​នា គារ​ព្រៃ​ស ។


ថ្លែងប្រាប់​សារព័ត៌មានថ្មីៗលោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក ហុង សុខ​ហួរ មិនទាន់​អាច​បញ្ជាក់​ពី​ក្ដី​សង្ឃឹមថា កូនក្ដី​លោក​នឹង​អាច​សុំ​នៅក្រៅ​ឃុំ​តាម​សំណើរ​បាន​ឬ​អត់​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា លោក​នឹង​ខិតខំ​លើកយក​អង្គហេតុផ្សេងៗ ដើម្បី​ការពារ​កូនក្ដី​របស់លោក។

សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ លោក ហុង សុខ​ហួរ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី២ កញ្ញា សាលាឧទ្ធរណ៍​បាន​ទាត់ចោល​បណ្តឹង​ប្រឆាំង​របស់ មេធាវី ជូ​ង ជូ​ងី ប្រឆាំងនឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ក្នុង​ពន្ធនាគារ៕


Tag:
 ហុង សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com