ជាតិ
ដំណើរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក្នុង​អាហារូបករណ៍​លើក​ទី៤ ចាប់ផ្តើម​នៅ​ថ្ងៃទី២៦ កញ្ញា
18, Sep 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សន្និសីទ​លើក​ទី៤ ស្តីពី ដំណើរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក្នុង​អាហារូបករណ៍ នឹង​ប្រព្រឹត្តឡើង​នៅ​ម៉ោង ៨ព្រឹក ដល់ ៥រសៀល ថ្ងៃទី២៦ ខែកញ្ញា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា (សាលា​តិច​ណូ)។
 

ក្រុមហ៊ុន ANUSSA សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ពិព័រណ៍​នេះ ក្នុង​គោលបំណង​ផ្តល់ព័ត៌មាន​អាហារូបករណ៍ និង​ប្រឹក្សា​យោបល់​ដល់​សិស្ស និស្សិត​ខ្មែរ ដែល​ប្រាថ្នា​ចង់​ទទួល​អាហារូបករណ៍​សិក្សា​នៅក្រៅ​ប្រទេស។ អ្នក​ប្រឹក្សា​ផ្តល់​អាហារូបករណ៍​ប្រចាំ​ស្ថានទូត​ជាង ១០ប្រទេស នឹង​ចែករំលែក​បទពិសោធន៍​អាហារូបករណ៍​នេះ ក្នុងនោះ រួមមាន ស្ថានទូត​អាមេរិក អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ជប៉ុន កូរ៉េខាងត្បូង បារាំង ថៃ អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប។
 
 
លោកអ្នក​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​សន្និសីទ​អាហារូបករណ៍​បន្ថែម តាមរយៈ លេខ​ទូរ​សព្ទ ០១២ ២៣០ ១៤០ / ០១០ ៩១១ ៧៧៦ ឬ​ហ្វេ​ស​ប៊ុ​ក www.facebook.com/AnussaEventPlanner
 

© រក្សាសិទ្ធិដោយ thmeythmey.com