ពីនេះ ពីនោះ
តើ​ពាក្យ «របស់, នៃ» មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច?
21, Sep 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​តែងតែ​គិតថា​ពាក្យ​ទាំងពីរ​នេះ​មានន័យ​តែមួយ គឺ​ប្រើពាក្យ​មួយណា​ក៏បាន​ដែរ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖

 
- ពាក្យ «របស់» មានន័យ​ពីរ​ផ្សេងគ្នា។ ទីមួយ ជា​នាម មានន័យថា វត្ថុ, ទ្រព្យ, អីវ៉ាន់។ ម្យ៉ាងទៀត ជា​ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​នាម ដោយ​មិនបាច់​ចេញ​ឈ្មោះ​ឬ​សម្រាប់​ហៅ​សារពើអ្វីៗ ដែលមាន​នៅ​ទី​ចំពោះមុខ។ ឧទាហរណ៍៖ របស់ប្រសើរ, របស់​ថោកទាប, របស់បុរាណ, របស់ទំនើប។ ល។ និង​ន័យ​ទី​ពីរ ពាក្យ «របស់» គឺជា​អាយតនិបាតរ​បស់ពាក្យ «នៃ» ឧទាហរណ៍៖ ផ្ទះ​របស់ខ្ញុំ, ផ្ទះ​នៃ​ខ្ញុំ (ផ្ទះ​ខ្ញុំ)។ ល។ 
 
- ពាក្យ «នៃ» គឺជា​អាយតនិបាតរ​បស់ពាក្យ «របស់» មានន័យថា សភាព​នៃ​បណ្ឌិត គឺ​សភាព​របស់​បណ្ឌិត៕
  
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 
 

© រក្សាសិទ្ធិដោយ thmeythmey.com