ជាតិ
តារាភាពយន្ត​ហូលីវូដ Angelina Jolie ជួប​នាយករដ្ឋមន្ត្រី​ពី​ការថត​ភាពយន្ត​ខ្មែរក្រហម
21, Sep 2015 , 7:39 am        
រូបភាព
ដោយ:
វ៉ាស៊ីនតោន៖ តារាភាពយន្ត​ហូលីវូដ​ដ៏​ល្បី​គឺ​លោកស្រី Angelina Jolie បាន​ចូលជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បញ្ជាក់​ពី​ការថត​ខ្សែភាពយន្ត​ស្តីពី​របប​វាលពិឃាត​ខ្មែរក្រហម​ដែល​បានសម្លាប់​ពលរដ្ឋ​កម្ពុជា​ជិត​ពីរលាន​នាក់។

ខ្សែភាពយន្ត​ដែល​នឹងត្រូវ​ផលិត​នេះ​គឺ​ផ្អែក​តាម​សៀវភៅ​របស់​នាង អ៊ឹង លឿង ដែលមាន​ចំណងជើង​ជា​ភាសា​ខ្មែរ​ថា «ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ដែល​រៀបរាប់​ពី​ជីវិត​ឆ្លងកាត់​របប​ខ្មែរក្រហម ហើយ​បាន​សរសេរ​រៀបរាប់​ពី​ការចងចាំ​របស់ខ្លួន។
 
លោក អ៊ាង សុ​ផ​ល្លេ​ត អ្នកនាំពាក្យ​របស់លោក​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក ហ៊ុន សែន សម្តែង​ការគាំទ្រ​ដល់​ការថត​ភាពយន្ត​នោះ​ព្រោះ​វា​ជាការ​បង្ហាញ​ដល់​ពិភពលោក​អំពី​ហេតុការណ៍​ពិត ដែល​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា៕


សូមចុចទៅប្រភពដើម VOA ត្រង់នេះ
 
 

© រក្សាសិទ្ធិដោយ thmeythmey.com