ជាតិ
លោក ហោ ណាំហុង ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី-អ៊ឺរ៉ុប រយៈពេល៤ថ្ងៃ នៅ​ប្រទេស​ចិន
20, Sep 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

លោក ហោ ណាំង​ហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម ក្នុង​វេទិការ​សេដ្ឋកិច្ច​អាស៊ី-អ៊ឺរ៉ុប​លើក​ទី៦  នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​ពី២០១៥ ។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ ចុះ​ថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញ។


ការចូលរួម របស់ លោក ហោ ណាំហុង ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី-អ៊ឺរ៉ុប​លើក​ទី៦នេះ គឺធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក លូ ឈុន​ជាន អភិបាលខេត្ត​សាន​ស៊ី និង​លោក ដុង ជុន អគ្គលេខាធិការ នៃ​វេទិកា​សេដ្ឋកិច្ច​អាស៊ី-អ៊ឺរ៉ុប និង​ជា​អភិបាលក្រុង​ស៊ី​អាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

វេទិកា​នេះ បាន​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​បណ្តា​ប្រទេស​អាស៊ី-អ៊ឺរ៉ុប ក្នុងការ​លើកកម្ពស់​កា​រ​យោគយល់​គ្នា ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក៕


© រក្សាសិទ្ធិដោយ thmeythmey.com