ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ជួបលោក ស ខេង នៅម៉ោង ១០ ព្រឹកនេះ 21, Sep 2015 , 9:33 am
![](https://image.thmeythmey.com/pictures/2015/09/21/thumb2/219201593908021___20150406003___ew1g1327.jpg)
×![]()
ប្រធានក្រុមតំណាងរាស្រ្តគណបក្សសំឡេងភាគច្រើន និងសំឡេងភាគតិចនៅក្នុងរដ្ឋសភា នឹងជួបគ្នានៅម៉ោង ១០ ព្រឹកថ្ងៃចន្ទនេះ នៅវិមានរដ្ឋសភា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកនេះថា ជំនួបនេះ ខាងគណបក្សសង្គ្រោះជាតិ មានវត្តមានលោក សម រង្ស៊ី លោក កឹម សុខា លោក យឹម សុវណ្ណ រីខាងគណបក្សប្រជាជនកម្ពុជា មានលោក ស ខេង លោក គាត ឈុន និងអ្នកស្រី ម៉ែន សំអន។ បើតាមអ្នកនាំពាក្យដដែល ជំនួបនេះ នឹងពិភាក្សាគ្នាអំពីបញ្ហាបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបញ្ហាកំណែទម្រង់ច្បាប់បោះឆ្នោតឃុំ-សង្កាត់។
តាមពិតគម្រោងនៃការជួបគ្នានេះរវាងមេដឹកនាំក្រុមតំណាងរាស្រ្តទាំងពីរ ប្រុងធ្វើឡើងនៅម៉ោង ៩ ព្រឹកថ្ងៃចន្ទនេះទេ តែដោយសារមេឃភ្លៀងខ្លាំង ក្រុមមេដឹកនាំតំណាងរាស្រ្តបក្សទាំងពីរ សម្រេចលើកពេលទៅម៉ោង ១០ ព្រឹកថ្ងៃដដែលនេះវិញ៕ © រក្សាសិទ្ធិដោយ thmeythmey.com