ជាតិ
ACC ប្រកាស​ជ្រើសរើស​មន្ត្រី​វាយតម្លៃ​គុណភាព​អប់រំ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា
22, Sep 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា (The Accreditation Committee of Cambodia) ប្រកាស​ជ្រើសរើស​មន្ត្រី​វាយតម្លៃ​គុណភាព​អប់រំ​គ្រឹះ ស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំង​ខ្មែរ និង​បរទេស ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​អប់រំ​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
លក្ខខណ្ឌ​ជ្រើសរើស បេក្ខជន​ទាំងពីរ​ភេទ ដែលមាន​សញ្ជាតិ​ខ្មែរ ឬ​បរទេស ត្រូវមាន​លក្ខណៈ សម្បត្តិ​ដូចខាងក្រោម៖
 
- បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឡើងទៅ
 
- មានបទពិសោធន៍​ការងារ​យ៉ាងតិច ១០ឆ្នាំ ក្នុងការ​បង្រៀន​នៅ​ឧ​ត្ត​មសិ​ក្សា កិច្ចការ​សិក្សាធិការ ការធានា​គុណភាព​អប់រំ ការទទួលស្គាល់​គុណភាព​អប់រំ ការរៀបចំ​គោល នយោបាយ និង​ការគ្រប់គ្រង​ស្ថាប័ន
 
- មានបទពិសោធន៍​ក្នុងការ​ស្រាវជ្រាវ រួមមាន ការសរសេរ​និក្ខេបបទ ការត្រួតពិនិត្យ និង​វាយ តម្លៃ​គម្រោងផ្សេងៗ ស្នាដៃ​ស្រាវជ្រាវ​ដែល​បោះពុម្ពផ្សាយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ ជាតិ ឬ​អន្តរជាតិ
 
- មាន​សីលធម៌​ល្អ ការទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ ការ​បេ្ត​ជ្ញា​ចិត្ត ជំនាញ​អន្តរ​បុគ្គល ជំនាញ ទំនាក់ទំនង និង​អាច​ធ្វើការ​ជា​ក្រុម
 
- ចំពោះ​បេក្ខជន​ទាំង​ពីរភេទ ដែលជា​ជនបរទេស ត្រួវ​មាន​ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា ដែលមាន សុពលភាព យ៉ាងតិច​មួយឆ្នាំ ដោយ​គិត​ក្នុង​ឆ្នាំ​សម្ភា​ជ្រើសរើស និង​មានបំណង​បន្ត​ទិដ្ឋាការ ស្នាក់នៅ​កម្ពុជា សម្រាប់​ឆ្នាំ​បន្ទាប់ និង​ចេះ​ភាសា​អង់គ្លេស​កម្រិត​មធ្យម និង​ជំនាញ​កុំព្យូទ័រ Word Processing or/and SPPSS ។
 
ប្រសិនបើ​លោក លោកស្រី​មាន​ចំណាប់អារម្មណ៍ សូម​ផ្ញើលិខិត​បង្ហាញ​ចំណាប់អារម្មណ៍ ប្រវត្តិរូប​សង្ខេប និង​លិខិតបញ្ជាក់​ពី​អង្គភាព​ការងារ មក​អគ្គលេខាធិការដ្ឋាន​នៃ គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ទំនាក់ទំនង​ផ្ទាល់​នៅ​អគារ​លេខ ២០១ មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។ កាល​បរិ​ច្ឋេ​ទ​ឈប់​ទទួល​ពាក្យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង តាមរយៈ​ទូរ​សព្ទ​លេខ ០១៧ ៣៣៨ ៨៩៦ ឬ ០១២ ៥៧៦ ៨៧៩ ៕
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com