ជាតិ
រដ្ឋសភា និង​សង្គម​ស៊ីវិល​បើក​សិក្ខាសាលា​ស្តីពី​ច្បាប់​ទឹក​អន្តរជាតិ
21, Sep 2015 , 9:39 pm        
រូបភាព
អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) និង​វេទិកា​នៃ​អង្គការ​មិនមែន រដ្ឋា ភិ​បាល​ស្តីពី​កម្ពុជា (NGOF) បាន​សហការ​ជាមួយ គណៈកម្មាការ​ទី៣នៃ​រដ្ឋសភា នឹង​រៀបចំ សិក្ខាសាលា​មួយ​ស្តីពី «ច្បាប់​ទឹក​អន្តរជាតិ​ទូទៅ និង​ជាពិសេស​គឺ​អនុ សញ្ញា​សហ​ប្រជា ជាតិ ស្តី ពី​ផ្លូវទឹក​អន្តរជាតិ»។ សិក្ខាសាលា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នា​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលា​ម៉ោង ៨:០០នាទី​ព្រឹក។ នេះ​បើតាម​សេច​ជូនដំណឹង របស់ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ចុះ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ។


ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ទី៣ នៃ​រដ្ឋសភា អង្គការ​សហភាព អន្តរជាតិ ដើម្បី ការអភិរក្ស​ធម្មជាតិ និង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា នឹង​រៀបចំ​សិក្ខា សា លា​ស្តីពី “ច្បាប់​ទឹក​អន្តរជាតិ​ជាទូទៅ និង​ជាពិសេស​គឺ​អនុសញ្ញា​សហប្រជាជាតិ ស្តីពី​ផ្លូវ ទឹក អន្តរជាតិ” ។

គោលបំណង​នៃ​ការបើក​សិក្ខាសាលា​នេះ​គឺ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​រវាង អង្គការ សង្គម ស៊ី វិល និង​សមាជិក សមាជិកា​នៃ​គណៈកម្មការ​ទី៣ ឬ​តំណាង​គណៈ កម្ម​ការ​ទាំង៩ផ្សេងទៀត នៃ​រដ្ឋសភា ទាក់ទង​នឹង​ការយល់ដឹង​កាន់តែ​ប្រសើរឡើង អំពី​ច្បាប់​ទឹក​អន្តរជាតិ និង​ខ្លឹមសារ ច្បាប់ សំខាន់ៗ វិធាន​មូលដ្ឋាន និង​នីតិវិធី​ច្បាប់​នានា និង​ទិដ្ឋភាព​ស្ថាប័ន​នានា ដែលមាន ចែង ក្នុង​អនុសញ្ញា​សហប្រជាជាតិ ស្តីពី​ផ្លូវទឹក​អន្តរជាតិ។

សូមបញ្ជាក់ថា លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈ ក​ម្មា​ការ​ទី៣នៃ​រដ្ឋសភា ដែល​គ្រប់គ្រង​លើ​ផ្នែក​វិនិយោគ​កសិកម្ម អភិវឌ្ឍ​ជនបទ បរិស្ថាន និង​ធនធានទឹក នឹង​ឡើង​ថ្លែង​សន្ទរកថា​បើក​កម្មវិធី​សិក្ខាសាលា​នេះ ជាមួយ អ្នកចូលរួម​ប្រមាណ ៣០នាក់ ជា​តំណាង​គណៈកម្មការ​រដ្ឋ​សភា ដៃគូរ​អភិវឌ្ឍន៍ និង​សង្គម ស៊ីវិល ៕


Tag:
 រដ្ឋសភា
  សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com