ជាតិ
NGO Forum រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​ស្ថិតិ​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ២០១៤
22, Sep 2015 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
 
 
វេទិកា​នៃ​អង្គការ​មិន​មែ​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​NGO Forum បានរៀបចំ​សិក្ខាសាលា​ស្តីពី«ការវិភាគ​ស្ថិតិ​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ២០១៤» នៅ​ថ្ងៃទី២២ខែកញ្ញា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ។

 
សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​តំណាង​មកពី​រដ្ឋសភាជាតិ ព្រឹទ្ធសភា រដ្ឋាភិបាល ដៃគូរ​អភិវឌ្ឍន៍ សមាជិក​បណ្តាញ​អង្គការ​សង្គម​ស៊ីវិលសំខាន់ៗ និង​ដៃគូ​ពាក់ព័ន្ធ​នានា​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អ្នកតំណាង​សហគមន៍ និស្សិត សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ។ 
 
សិក្ខាសាលា​ពេញ​មួយ​ព្រឹក​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​លទ្ធផល​រកឃើញសំខាន់ៗនៅក្នុង​របាយការណ៍ និង​បង្កើន​ការយល់ដឹង​អំពី​ស្ថានភាព​វិវាទ​ដី ធ្លី​ទៅដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍៕ 
 

Tag:
 វិវាទ​ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com