ជាតិ
លោក ហោ ណាំហុង ថ្លែង​សុន្ទរកថា​នៅ​អង្គការសហប្រជាជាតិ​នា​ចុង​សប្តាហ៍​នេះ
22, Sep 2015 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហោ ណាំហុង នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី៧០ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ចុង​សប្តាហ៍​នេះ ក្នុងឱកាស​ដែល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ ។ កិច្ចប្រជុំ​កំពូល​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ញូយ៉ក​ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៧កញ្ញា​នេះ។
 
កម្មវិធី​របស់លោក ហោ ណាំហុង ត្រូវបាន​ផ្សាយ​ឲ្យ​ដឹង​ដោយ​សេចក្តីប្រកាស​ព័ត៌មាន​នៃ ក្រសួងការបរទេស​ក​ម្ពុ​ជា​ដែល​បញ្ជាក់​បន្ថែមថា លោក ហោ ណាំហុង  ក៏​នឹងចូលរួម​កិច្ចប្រជុំ​កំ  ពូ​ល​ប្រមុខ​ដឹកនាំ​ស្តីពី​ការរក្សា​សន្តិភាព​ផងដែរ។ 
 
លោក​រដ្ឋមន្ត្រី​នឹងចូលរួម​កិច្ចប្រជុំ​ចំនួន៤ផ្សេងទៀត គឺ​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៧០ កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន-អាមេរិក និង​កិច្ចប្រជុំ​លើក​ទី២ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន-សម្ព័ន្ធមិត្ត​ប៉ាស៊ីហ្វិក។
 
ក្រៅពីនោះ ក៏មាន​ជំនួប​ផ្សេងទៀត​ដែរ តាម​ការស្នើ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី ប៉ូឡូញ ហ្ស​ក​ហ្ស៊ី ស៊ុយ​អ៊ែត កូរ៉េខាងត្បូង និង​ទីប្រឹក្សា​ក្រសួងការបរទេស​អាមេរិក៕
 
 

Tag:
 ហោ ណាំហុង
  អង្គការ​សហ​ប្រជា​តិ
© រក្សាសិទ្ធិដោយ thmeythmey.com