ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក កឹម សុខា ជួបអ្នករាយការណ៍ថ្មីរបស់UN អាចនឹង​ពិភាក្សាគ្នា​ពី​បញ្ហា​សិទ្ធិមនុស្ស
22, Sep 2015 , 3:16 pm        
រូបភាព
រូបខាងឆ្វេងលោកស្រីរូណាល់ស្ម៊ីត ខាងស្ដាំលោក កឹម សុខា
រូបខាងឆ្វេងលោកស្រីរូណាល់ស្ម៊ីត ខាងស្ដាំលោក កឹម សុខា
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត នឹង​ជួបពិភាក្សា​ជាមួយ​លោក កឹម សុខា អនុប្រធាន​ទី១នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី២៣ កញ្ញា នៅ​វិមាន​រដ្ឋសភា។


លោក មុត ចន្ថា នាយ​ខុ​ទ្ធ​កាល័យ​លោក កឹម សុខា បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សាគ្នា លើកដំបូង​នោះ​លោក កឹម សុខា និង​លោកស្រី រូ​ណា​ល់ ស្ម៊ី​ត ប្រហែលជា​អាច​នឹង​ផ្លាស់ប្ដូ​យោ​បល់​គ្នា​ពី​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ និង​បញ្ហា​ប្រជាធិបតេយ្យ​ជាដើម។

លោកស្រី រ៉ូ​ណា ស្ម៊ី​ត ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦ឆ្នាំ នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់ខ្លួន ក្នុង​ការជួយ​លើកកម្ពស់​សិទ្ធមនុស្ស​នៅ​កម្ពុជា ដោយ​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​អធិប​តេ​យ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឡើយ នាពេល​ជួប​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា៕



Tag:
 កឹម សខា
© រក្សាសិទ្ធិដោយ thmeythmey.com