ជាតិ
សាលា​រាជធានី​គ្រោង​សង់ស្ពាន​អាកាស៣ និង​ផ្លូវ​ក្រោម​ដី១ទៀត
22, Sep 2015 , 4:22 pm        
រូបភាព
Sky Bridge (ហ្វេកប៊ុកសាលារាជ​ធា​នីភ្នំពេញ)
Sky Bridge (ហ្វេកប៊ុកសាលារាជ​ធា​នីភ្នំពេញ)
 
 
សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ចំនួន៣ និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់​មួយ បន្ថែមទៀត ដែលមាន​ស្តង់ដារ​បច្ចេកទេស និង​អាច​បញ្ចប់​ការកក់ស្ទះ​ចរាចរណ៍ នៅ​តំបន់​នោះ។

 
ការសម្រេច​នេះ គឺធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ក្រុម​អ្នកជំនាញ នៅ​ថ្ងៃទី២២ខែកញ្ញា​នេះ ដើម្បី​ឆ្លង​គម្រោង​សាងសង់​បន្ថែម​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់។
 
លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា ស្ពាន​អាកាស​ថ្មី និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់​មួយទៀត​នេះ នឹងត្រូវ​សង់​ភ្ជាប់​ជាមួយ​គម្រោង​ប្លង់​ស្ពាន​អាកាស​ដែលមាន​ស្រាប់។ 
 
តែ​យ៉ាងណាក៏ដោយ លោក​នៅ​មិនទាន់​អាច​បញ្ជាក់ថា តើ​គម្រោង​នេះ នឹង​ចាប់ផ្តើម​នៅពេលណា​នៅឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ គម្រោង​នេះ ស្ថិតនៅក្នុង​ដំណាក់​សិក្សា​លើ​ផ្នែក​បច្ចេកទេស និង​ត្រូវ​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​នេះ​ជាមុនសិន៕
 

Tag:
 ស្ពាន​អាកាស
 ក្បាលថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com