ជាតិ
សេដ្ឋកិច្ច
ការចំណាយ​ថវិកា​ក្រៅផ្លូវការ​បង្ក​ឲ្យ​មាន​កូដកម្ម​ក្នុង​វិស័យ​កាត់ដេរ
22, Sep 2015 , 4:43 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល (The Arbitrations Council) បាន​សិក្សា​រកឃើញ​ពី មូលហេតុ​មួយចំនួន បង្កើត​ឲ្យ​មាន​កូដកម្ម​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ផលិត​ស្បែក ជើង ក្នុងនោះ រួមមាន ភាពទន់ខ្សោយ​នៅក្នុង​ការដោះស្រាយ និង​ការបង្ការ​វិវាទ​នៅ​កន្លែង ការងារ ការចំណាយ​ថវិកា​ក្រៅផ្លូវការ និង​ឥរិយាបថ​ដែល​បង្ខិតបង្ខំ ចំណោម​សហជីព និង​និយោជក​នៅ​កម្ពុជា។


លោក រឿន ភា​រុន លម្អិត​ព័ត៌មាន​ដូចតទៅ៖



មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានចេញ​ផ្សាយ​នូវ​ការសិក្សា​ថ្មី​មួយ​ពី​កត្តា​ចម្បង និង​កត្តា​​​រួមផ្សំ បង្កើត​ឲ្យ​មាន​កូដកម្ម​​​​នៅក្នុង​វិស័យ​​​​​ឧស្សាហកម្ម​​​​​​​​កាត់ដេរ និង​​​​ផលិត​ស្បែក​​​​ជើង​​​​​នៅ​​​​​​កម្ពុជា។ ក្រៅ​​​​ពី​​​ក​​ត្តា​​​​​រួ​​ម​​​ផ្សំ​​​​ ​​​​​ការសិក្សា​​ក៏​រកឃើញ​ផងដែរ​​​​ ​​នូវ​បញ្ហា​ប្រឈម​​​​ក្នុងការ​​​​​​ដោះស្រាយ​​​​​​​​វិវាទ​​​​​​ការងារ​​​ ​​ចំណោ​​ម​​​​​​កត្តា​​​​​​នានា ដែល​​​បណ្តាល​​​ឲ្យ​កូដកម្ម​​​បន្ត​កើតឡើង​​។​​​​​​​​
​​
នាយក​ប្រតិបត្តិ​​​ស្តីទី​​​​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​​កណ្តាល​​​លោក ម៉ែន និម្មិត មានប្រសាសន៍​​ថា ផ្អែក​តាម​ការវិភាគ​ទិន្នន័យ​ឧស្សាហកម្ម និង​ការសម្ភាសន៍ ការសិក្សា​នេះ ​​បាន​រកឃើញ​​ថា​​ កូដកម្ម​ទាក់ទង​នឹង​ការទាមទារ​ប្រាក់​ឈ្នួល​ច្រើនជាង​មុន គឺជា​កត្តា​ចម្បង​បំផុត ស្របពេល វិវាទ​ទាក់ទង​នឹង​ការបញ្ឈប់ និង​ការចោទប្រកាន់ អំពី​ការរើសអើង​សហជីព​ស្ថិតក្នុង​​​លំដាប់​​​ទី​​​ពីរ ​​ក្នុង​សំណុំរឿង​​​ពាក់ព័ន្ធ​​​នឹង​កូដកម្ម។​​
 
លើសពីនេះ កម្មករនិយោជិត និង​និយោជក​ដែល​បានផ្តល់​សម្ភាសន៍​បានលើកឡើង អំពី​ការអនុវត្ត​ការងារ​មិន​ប្រកបដោយ​វិជ្ជាជីវៈ ការស៊ីសំណូក ​​ការគំរាម​​​កំហែង និង​ការ​​​​ជ្រៀត ជ្រែក​ដោយ​មិន​ស្របច្បាប់ ក៏​ជា​កត្តា​បង្ក​ឲ្យ​មាន​កូដកម្មដែរ។ មួយវិញ​​ទៀត ការសិក្សា​ចេញផ្សាយ​​​កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥  ក៏បាន​រកឃើញអំពី​ទម្លាប់​អនុវត្ត​ជាទូទៅ ចំពោះ​ការផ្តល់ ប្រាក់​ឈ្នួល បើទោះបី​កម្មករនិយោជិត​កំពុង ធ្វើ​កូដកម្ម​ក៏ដោយ ក៏​កម្មករ​អាច​ទទួលបាន ប្រាក់​ឈ្នួល​ដដែល។ ការអនុវត្ត​ការបើកប្រាក់ ឈ្នួល​ក្នុងពេល​កម្មករ​ធ្វើ​កូដកម្មនេះ ជា​កត្តារួម​ចំណែក​បង្ក​បរិយាកាស អំណោយផល​ដល់សកម្មភាព​កូដកម្ម។
 
ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានលើកឡើង​ជា​គំនិត មួយចំនួន រូ​ម​មាន ទីមួយ, កែលម្អ​វិធាន​កិច្ចសហប្រតិបត្តិការ​នៅ​កន្លែង​ការងារ​ឲ្យ​រឹងមាំ ពោលគឺ កសាង​វិជ្ជាជីវៈ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ និង​ពង្រឹង​ទំនាក់ទំនង​ការងារ​ឲ្យ​កាន់​តែមាន ផលិតភាព​ថែមទៀត​រវាង​ភាគី​នានា​វិស័យ​ក្នុង​ឧស្សាហកម្ម។ ទី​ពី,បញ្ឈប់​ការអនុវត្ត​ការងារ ដែលមាន​ភាពអយុត្តិធម៌ និង​បង្កើន​តម្លាភាព ពង្រឹង​ការគោរព​ច្បាប់ និងអនុវត្ត​ច្បាប់ក្នុង​វិស័យ​ឧស្សាហកម្ម។
 
បើតាម​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ចាប់តាំងពី​បង្កើត​នៅ​ឆ្នាំ ២០០៣ មកទល់​បច្ចុប្បន្ន ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានទទួល​សំណុំរឿង​វិវាទ​ការងារ​ចំនួន ២៣០០ សំណុំរឿង​ដែល ពាក់ព័ន្ធ​នឹង​កម្មករនិយោជិត​ជាង​មួយ​លាន​នាក់​នៅ​កម្ពុជា ហើយ​ក្រុមប្រឹក្សា​អាជ្ញា​បាន​ដោះស្រាយ​សំណុំរឿង​រួច​ក្នុង​អត្រា ៧៣ភាគរយ ចំណោម​វិវាទ​ទាំងអស់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com