ជាតិ
AII និង​ក្រុមហ៊ុន AYC Intercultural Programs Thailand ចុះ MOU លើ​កម្មវិធី TESOL
22, Sep 2015 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
វិស័យ​អប់រំ ជា​វិស័យ​ស្នូល​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស ហើយ​បច្ចុប្បន្ននេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន ជា​រដ្ឋមន្ត្រី បាន​យក​ចិ​ត្ដ​ទុកដាក់ និង​រឹតបន្តឹង​យ៉ាង ខ្លាំង​លើ​គុណភាព​នៃ​ការអប់រំ​ទាំង​ក្នុង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន។ ជាមួយគ្នានេះ​ផងដែរ វិទ្យាស្ថាន និង សាលារៀន អន្ដរទ្វីប អាមេរិកាំង ដែល​បច្ចុប្បន្ន​កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ចំពោះ​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ទៅលើ គុណភាព​សិក្សា​របស់ សិស្ស។
 
កាលពី​សប្តាហ៍​កន្លងទៅ​នេះ នៅ​សាលសន្និសីទ សូវ សុក​ហួង នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន និង​ប្រធាន​ចាងហ្វាង នៃ​វិទ្យាស្ថាន និង សាលារៀន អន្តរទ្វីប អាមេរិកាំង និង​លោក Suthee Buranacharu អគ្គនាយករង​នៃ​ក្រុមហ៊ុន AYC Intercultural Programs Thailand បាន​អញ្ជើញ​ជា​អធិបតី និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី “ការបង្កើត​កម្មវិធី TESOL នៅ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង។ 
 
អនុស្សរណៈ​នេះ​មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ភាសា​អង់ គ្លេ​ស​ទៅកាន់​ជនជាតិផ្សេងៗដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​ទី2 ជាពិសេស​ទៅទៀត​នោះ​គឺ​ចង់​ពង្រឹង និង ពង្រីក​ចំណេះដឹង​គ្រូបង្រៀន​ឲ្យ​ទទួលបាន​ចំណេះដឹងថ្មីៗ ដែល​ចំណេះ​ទាំងនោះ​ធ្វើ​ឲ្យ​ពួកគាត់​មាន វិធីសាស្ដ្រ​បង្រៀន​កាន់តែច្រើន និង​សម្បូរបែប។ 
 
ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​សិស្ស និស្សិត និង សាធារណជន​ទូទៅ ដែលមាន​បំណង​ចង់​សិក្សា​វគ្គប​ណ្តុះ បណ្តាល​អំពី​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ភាសា អង់គ្លេស (TESOL) គឺអាច​ទំនាក់ទំនង​សិក្សា​នៅ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រចាំ​នៅ​កម្ពុជា ដោយ មិន​ចាំ​ចាច់​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ហើយ​សញ្ញាបត្រ​ចេញពី​ចក្រភព​អង់គ្លេស និង​ត្រូវបាន​ទទួលស្គាល់ ទូទាំង​ពិភពលោក។ វគ្គ​បណ្តុះបណ្តាល “វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ភាសា​អង់គ្លេស (TESOL)” នេះ មាន​រយៈពេល 120ម៉ោង រួមមាន​ការសិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ដែល​បង្រៀន​ដោយ​សាស្ត្រាចារ្យ ដែលមាន បទពិសោធន៍​មកពី​សហរដ្ឋអាមេរិក។

លោក​ឧកញ៉ា គួច ម៉េង​លី បាន​មានប្រសាសន៍ថា វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង មាន​មោទនភាព និង​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ ជាមួយ​ក្រុម ហ៊ុន AYC Intercultural Programs Thailand។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ស្ថាប័ន​ទាំងពីរ​នឹង​ចាប់ ដៃ​គ្នា​ចូលរួម ចំណែក​ក្នុងការ​ពង្រឹងគុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន ជាពិសេស គឺ​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​បច្ចេកទេស​នៃ​ការបង្រៀន​របស់​គ្រូ​ទៅ​សិស្ស​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន៕
 
(អត្ថបទ​សាលា)
 

© រក្សាសិទ្ធិដោយ thmeythmey.com