ជាតិ
សុខភាព
កាំក្រុង​ត្រូល​ណែ​នាំឲ្យ​ប្រុង​ប្រយ័ត្ន​នំសូកូ​ឡាដែល​សង្ស័យ​ថាមានបាក់តេរី
22, Sep 2015 , 8:04 pm        
រូបភាព
ដោយ: ថ្មីៗ
អគ្គ​នាយក​ដ្ឋាន​កាំក្រុង​ត្រូល​នៃក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា បានចេញ​សេចក្តី​ជូន​ដំណឹង​មួយដល់​សាធារណ​ជន ពាណិជ្ជករ អាជីវករ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផលិត​នំសូកូឡា​ «Atkins Engulge Chocolate Break Wafers» របស់​ក្រុមហ៊ុន Atkins International BV បន្ទាប់ពី​មាន​ការសង្ស័យ​អំពី​លទ្ធ​ភាពនៃការ​ចម្លង​ចូល​បាក់​ងតេរី Salmonella ។


​សេចក្តី​ជូន​ដំណឹង​នេះ ធ្វើ​ឡើង បន្ទាប់ពី​ទី​ភ្នាក់ងារ​ស្តង់ដារ​ផលិត​ផល​ម្ហូបអាហារនៃចក្រភព​ កាលពី​ខែសីហា កន្លងមក បាន​ផ្សព្វផ្សាយ​ពីព័ត៌មានដែល​ថា ក្រុមហ៊ុន Atkins International BV បាន​ស្ម័គ្រ​ចិត្ត​ប្រមូល​ផលិត​សូកូឡា​របស់​ខ្លួន​វិញ ហើយ​ថែមទាំងធ្វើការ​ហាមឃាត់​ការលក់​ដូរ និង​ការ​បរិភោគ។

ជាមួយគ្នានេះ ផង​ដែរ អគ្គនាយក​ដ្ឋានកុង​ត្រូល​កម្ពុជា បាន​ស្នើ​ឲ្យមាន​កិច្ច​សហការផ្តល់ព័ត៌មាន​ក្នុង​ករណី​ដែលពល​រដ្ឋ​បាន​ជួប​ប្រទះ​។ «ចំពោះពាណិជ្ជករ​នាំចូល អាជីវករលក់ដុំ លក់រាយសូម​មេត្តា​កុំនាំចូល កុំ​ចែក​ចាយ បោះដុំ ឬលក់​រាយ...»។ នេះ​ជា​ការអំពាវនាវ​របស់ស្ថាប័ន​ជំនាញកម្ពុជា៕



Tag:
 កាំកុង​ត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com