ពីនេះ ពីនោះ
ទស្សនា​ទិដ្ឋភាព​នៃ​ការតាំង​ពិ​ព័រ​ណ៌ Minnesota State Fair កាលពីដើម​ខែកញ្ញា​កន្ល​ង​មក
25, Sep 2015 , 9:39 pm        
រូបភាព
ក្រុង​មិ​នី​សូ​តា-សហរដ្ឋអាមេរិក៖ Minnesota State Fair គឺជា​ព្រឹត្តិការណ៍​នៃ​ការតាំង​ពិ​ព័រ​ណ៌​ដ៏​ធំ​លំដាប់​ទី​ពីរ​នៅ​សហរដ្ឋអាមេរិក ដែលមាន​កំណើត​ចាប់តាំងពី​ឆ្នាំ១៨៥៤មក។ ក្រោម​ពាក្យស្លោក «Great Minnesota Get-Together» ការតាំង​ផលិតផល​កសិកម្ម ម្ហូបអាហារ សកម្ម​សិល្បៈ និង​ការលេងកំសាន្ត​នេះ បាន​ចាប់​រីក​ផុសផុល​យ៉ាងខ្លាំង​ចាប់ពី​ឆ្នាំ១៩៥៩ ដោយ​ទាក់ទាញ​អ្នកទស្សនា​ជា​មធ្យម​ប្រមាណ ១,៨លាន​នាក់​នា​អំឡុងពេល១២ថ្ងៃជា​រៀងរាល់ឆ្នាំ។


សូម​ទស្សនា​ទិដ្ឋភាព​នៃ​ការតាំង​ពិ​ព័រ​ណ៌​ដែល​ស្ថិតនៅ​ចន្លោះ​ក្រុង Minneapolis និង St.Paul ពីថ្ងៃ​ទី២៥ ខែសីហា ដល់​ថ្ងៃទី៥ ខែកញ្ញា។ លោក អ៊ឹង ចំរើន និពន្ធ​នាយករង​សារព័ត៌មានថ្មីៗ បាន​ផ្តិត​យក​ទិដ្ឋភាព​ទាំងនោះ កាលពីដើម​ខែកញ្ញា កន្លងមក៖






















Tag:
 ចំរើន-សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com