ពីនេះ ពីនោះ
មន្ត្រី និង​អ្នកនយោបាយ​ខ្លះ ចូលចិត្ត​ពុករលួយ​ម៉ោង​រដ្ឋ
26, Sep 2015 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
មាន​មន្ត្រី​ល្អ មាន​អ្នកនយោបាយ​ល្អ ធ្វើការ​ពេញលេញ​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ ប្រយោជន៍​ប្រជាជន គោរព​តាម​តួនាទី និង​មុខដំណែង​របស់ខ្លួន គឺជា​សុ​បិ​ន្ត​ល្អ​សម្រាប់​ស្រុកទេស​មួយ។

 
តែ​មន្ត្រីរាជការ​មួយចំនួន ទៅធ្វើ​ការមិន​ទៀងទាត់​ពេលវេលា ធ្វើការ​មិនបាន​ពេញលេញ ទៅធ្វើ​ការបំពេញ​តែ​អវត្តមាន  ។ ព្រឹក​ធ្វើការ៤ម៉ោង មន្ត្រី​មួយចំនួន​ធ្វើ​តែមួយ១ម៉ោង ល្ងាច​ធ្វើការ៤ម៉ោង មន្ត្រី​ខ្លះទៅ​តែមួយ​ភ្លេ​ត។ មានបងៗមន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន​មួយចំនួន គាត់​ពិតជា​ឆ្លា​ត់​វៃ​ក្នុងការ​គេង​ចំណេញ​ម៉ោង​ធ្វើ​ការងារ​រដ្ឋ​ទៅរក​ស៊ីការ​ងារ​ឯកជ​ន​ផ្ទាល់ខ្លួន ដែល​នាំ​ឲ្យ​ក្រសួង​ស្ថាប័ន​មួយចំនួន ហាក់​មិនសូវមាន​ដំណើរការ។  ដល់​ខែ​បើក​លុយ ហើយ​និយាយថា ប្រាក់ខែ​ទាប់ ផ្គត់​ផ្គង​គ្រួសារ​មិន​គ្រប់ ទើប​មិន​ចង់​នៅ​កន្លែង​ហើយ​ទៅរក​ក្រៅ។ សួរថា​រដ្ឋ​គួរ​ឲ្យ​ប្រាក់ខែ​ច្រើន​ទេ បើ​មាន​មន្ត្រី​បែប​ហ្នឹង?
 
ចំណែក​មន្ត្រី​ខ្លះ​មានមុខ​នាទី​ក្នុង​វិស័យ​នយោបាយ ហើយ​យក​ម៉ោង​រដ្ឋ​ទៅ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​បក្ស យក​វេទិការ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​បែប​លក្ខណៈ​សាធារណៈ​ទៅ​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​បក្ស យក​វេទិកា​ជួប​ជាមួយ​សិស្ស​និស្សិត​ជា​ឈ្នាន់​ដើម្បី​ថ្លែង​សារ​នយោបាយក្ដៅ។ ធ្វើ​ទាំង​បំពាន​ច្បាប់​ការងារ តួនាទី កាតព្វកិច្ច និង​ខុស​កាល ខុស​វេលា​ជា​មន្ត្រី​រដ្ឋ និង​អ្នកនយោបាយ។ តើ​នេះ​សមជា​អ្នកនយោបាយ​ចេះ​បែងចែក កិច្ចការរដ្ឋ និង​កិច្ចការបក្ស ឬ​នយោបាយ​ហើយ​ឬ​នៅ?
 
ជាការ​ពិត ទោះបី​ព្យាយាម​បកស្រាយ​ឲ្យ​ល្អ ក៏​នៅតែ​ជាស​កម្ម​ភាពពុករលួយ​ម៉ោង​រដ្ឋ ដើម្បី​ប្រយោជន៍​បុគ្គល យកឈ្មោះ​រដ្ឋ​ដើម្បី​បំពេញបេសកកម្ម​ផ្សព្វផ្សាយ​ពី​បក្ស យកមុខ​ងារ​ក្នុង​ស្ថាប័នរដ្ឋ​ដើម្បី​លើក​ដំកើង​កិត្តិនាម​បក្ស ដែលជា​គំរូ​អាក្រក់​មួយ​ចំពោះ​យុវជន​សម័យថ្មី​ដែល​កំពុង​ត្រៀមខ្លួន​បន្តវេន​បន្ទាប់​ពី​មន្ត្រីចាស់ៗចូល​និវត្ត។ បើសិនជា​អាច​គឺ​ត្រូវតែ​បញ្ឈប់​ទង្វើ​បែបនេះ។ បើសិន​ចង់បាន​ប្រាក់ខែ​ខ្ពស់​ពី​រដ្ឋ​សូម​ឲ្យ​ប្រសិទ្ធភាព​ការងារ​មាន​សម​ទ្ធ​ផល ។ ព្រោះ​តែមាន​មន្ត្រី​បែប​ហ្នឹងហើយ ដែលជា​ហេតុ​នាំ​ឲ្យ​ក្នុង​ក្រសែភ្នែក​ប្រជាជន​ខ្មែរ វាយតម្លៃ​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ផ្លូវ​អវិជ្ជមាន មើលទៅ​អ្នកនយោបាយ​ក្នុង​ផ្លូវ​អាក្រក់។ តែ​តាមពិត​មន្ត្រីរាជការ​ក៏​មនុស្ស​ល្អ​ស្គាល់​តួនាទី អ្នកនយោបាយ​ជាច្រើន​ក៏​ជាម​នុស្ស​ស្មោះត្រង់​ផងដែរ។
 
 
 

Tag:
 ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com