ជាតិ
រូបត្លុក
មន្ត្រី​មួយចំនួន​នៃ​ប្រទេស​រំដួល៖ «បើ​ចង់បាន​សុខ​ត្រូវ​ចេះ​ចិញ្ចឹម​មេ!»
26, Sep 2015 , 1:25 pm        
រូបភាព
ដោយ:
 

ភ្នំពេញ៖បើ​ចង់បាន​សុខ ត្រូវ​ចេះ​ចិញ្ចឹម​មេ។ មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​រំ​ដូ​ល​មួយចំនួន​ដែលមាន​ចំណេះ និង​ជំនាញ​ខ្ពស់ ភាគច្រើន បាន​ចាក​ចេញទៅ​បម្រើ​ការងារ​ឲ្យ​បណ្តា​អង្គការ​អន្តរជាតិ​នានា ទទួល​ប្រាក់ខែ​ខ្ពស់ ឬក៏​ទទួលយក​ជា​គម្រោងផ្សេងៗ ដែលមាន​តម្លៃខ្ពស់ៗ ក្នុងនាម​ជាម​ន្ត្រី​នៃ​ស្ថាន​ប័ន​ក្នុង​ជូរ​រដ្ឋាភិបាល​ផង និង​ជា​ឯកជន​ផង។ មន្ត្រី​ខ្លះ ពីរ-បី​ខែ ចូលទៅ​អើតមើល​តុ កៅអី​ក្នុង​បន្ទប់​ការិយាល័យ​ម្តង ឬក៏​បង្ហាញ​វត្ត​មានតែ​ក្នុងពេល​ទៅ​បើក​ប្រាក់ខែ​ប៉ុណ្ណោះ ចំណាយពេល​យ៉ាងយូរ​កន្លះ​ម៉ោង ក៏​ចាកចេញ​បាត់ទៅ។ អ្វី​ជាការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ពួកគេ​នៅតែមាន​ឈ្មោះ​ក្នុង​បញ្ជី​បើក​ប្រាក់ខែ​មន្ត្រីរាជការ​ជាប្រចាំ​ដដែល បើទោះបី​មិនដែល​ចូលធ្វើការ​រាប់​ខែ ឆ្នាំ​ក៏ដោយចុះ សំខាន់​ឲ្យ​តែ​គេ​ចេះ​សម្របសម្រួល​ជាមួយ​ថ្នាក់លើ ផ្តល់​លាភសក្ការៈ​ប្រចាំខែ ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា ចេះ​ចិញ្ចឹម​មេ ជាការ​ស្រេច។ តើ​ក្នុងមួយឆ្នាំៗ រដ្ឋាភិបាល​នៃ​ប្រទេស​រំដួល​ខាតបង់​ប្រាក់ ដែល​បានមកពី​ប្រជាជន​បង់ពន្ធ ទៅលើ​មន្ត្រី​បើក​ប្រាក់ខែ មិន​ធ្វើការ​អស់​ប៉ុន្មាន?
 

© រក្សាសិទ្ធិដោយ thmeythmey.com