ពីនេះ ពីនោះ
តម្លៃ​អេត​ចាយ​ធ្លាក់​ថ្លៃ សម្លាប់​អ្នកក្រីក្រ
26, Sep 2015 , 2:19 pm        
រូបភាព
 
ជនក្រីក្រ​មួយចំនួនធំ​ដែល​ពឹងផ្អែក​ប្រាក់ចំណូល​មួយផ្នែកធំ​ពី​អាជីវកម្ម​រើស​អេតចាយ​របស់ខ្លួន បាន​ប្រាប់​ឲ្យ​ដឹងត្រង់ៗថា មុខរបរ​រើស​អេប​ចាយ ឬ​លក់​របស់​អេតចាយ​កំពុង​ដាំ​ក្បាល​ចុះ។


អ្នករកស៊ី​របរ​រើស​អេតចាយ​មួយចំនួន​បាន​ឲ្យ​ដឹងថា ដែក​ស្ពាន់​ដែល​កាលពី​ពេលមុន មួយ​គីឡូក្រាម​មានតម្លៃ​រហូត​ដល់​ជាង២ម៉ឺន​រៀល តែ​ឥឡូវនេះ បាន​ធ្លាក់​ថ្លៃ​មក​នៅសល់​ត្រឹមតែ​ជាង១ម៉ឺន​រៀល​ប៉ុណ្ណោះ។ 
 
ប្លា​ស់​ស្ទិ​ក​ដែល​ធ្លាប់​មានតម្លៃ​ជិត៤ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម បច្ចុប្បន្ន​ធ្លា​ក់មក​ត្រឹម២ ឬ៣រយ​រៀល។ ដែក​ដែល​ធ្លាប់មាន​តម្លៃ​ជាង១ពាន់​រៀល បច្ចុប្បន្ន​ធ្លាក់​មក​នៅត្រឹមតែ៥រយ​រៀល។ អ្នក​រើស​អេត​ដែលជា​ជនក្រីក្រ កំពុង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​ប្រាក់ចំណូល​យ៉ាងខ្លាំង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com