ជាតិ
ទូរទស្សន៍ PNN នឹង​ផ្សាយ​បន្ត​ផ្ទាល់​សុន្ទរកថា​លោក ហ៊ុន សែន ពី​ទីក្រុង New York
26, Sep 2015 , 4:19 pm        
រូបភាព
រូបថត៖ ទំព័រហ្វេសប៊ុន Samdech Hun Sen, Cambodia Prime minister
រូបថត៖ ទំព័រហ្វេសប៊ុន Samdech Hun Sen, Cambodia Prime minister
 
ភ្នំពេញ៖ មេដឹកនាំ​ពិភពលោក បាននិងកំពុង​ថ្លែង​សុន្ទរកថា​ជា​បន្តបន្ទាប់​នៅក្នុង​កិច្ចប្រជុំ​កំពូល UN ស្តីពី​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ ២០១៥ ។ ក្នុង​ចំ​ណោ​មេដឹកនាំ​ពិភពលោក​ទាំងនោះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា គឺ​លោក ហ៊ុន សែន ក៏​នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​កំពូល UN ដែរ។


គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នឹង​ឡើង​ថ្លែង​សារ​អ្វី​ពិតប្រាកដ​នោះទេ។ តែ​អ្វីដែល​គេ​អាច​ដឹងបាន​នៅពេលនេះ គឺថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ឡើង​ថ្លែង​សារ​ទៅកាន់​កិច្ចប្រជុំ​កំពូល UN នៅវេលា​ម៉ោង១២ និង៣០នាទី, ម៉ោង​នៅ​ទីក្រុង New York,  សហរដ្ឋអាមេរិក នៅ​ថ្ងៃទី២៦ខែកញ្ញា​ឆ្នាំ២០១៥នេះ ។ «សុន្ទរកថា​របស់លោក ហ៊ុន សែន នឹងត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ PNN» ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ប៉ែន បូ​ណា និពន្ធ​នាយក​ព័ត៌មាន​នៃ​ទូរទស្សន៍ PNN។ ម៉ោង​ផ្សាយ​បន្ត​ផ្ទាល់​នៃ​សុន្ទរកថា​លោក ហ៊ុន សែន តាមរយៈ​ទូរទស្សន៍ PNN គឺ​ក្នុងអំឡុង​អ​ធ្រា​ត ពោលគឺ​ក្នុងអំឡុង​ម៉ោង១២យប់, ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា៕ 
 

Tag:
 នយោបាយ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com