កីឡាអន្តរជាតិ
អន្តរជាតិ
Raul វីរបុរស​របស់ Real Madrid ប្រកាស​ចូលនិវត្តន៍​ខែក្រោយ​នេះ
16, Oct 2015 , 11:08 am        
រូបភាព

​វីរបុរស​របស់​Real Madrid និង ជម្រើសជាតិ​អេ​ស្ប៉ា​ញ កីឡាករ Raul Gonzalez បានប្រកាស​ចូលនិវត្តន៍​បន្ទាប់ពី​បញ្ចប់​រដូវ​កាលនា​ខែក្រោយ​នេះ​ជាមួយ​ក្រុម New York Cosmos របស់​អាមេរិក។

 
ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ៣៨ឆ្នាំ​រូបនេះ បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម New York Cosmos នៃ​ក្រម​ខណ្ឌ Major League Soccer កាលពី​ខែធ្នូ​ឆ្នាំមុន​បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​យក្ស Real Madrid ទៅកាន់ Schalke និង Al-Sadd Sports Club របស់​ប្រទេស​កាតា។
 
ក្រោយ​ប្រកាស​ពី​គំរោង​ចូលនិវត្តន៍ Raul បាន​បន្ថែមថា«ខ្ញុំ​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​កីឡា​ពេល​បញ្ចប់​រដូវ​កាល​នេះ។ ប៉ុន្តែ​ខ្ញុំ​ចង់​ជួយ​ឲ្យ New York Cosmos បាន​ពាន​នៅ​រដូវ​កាល​នេះ​សិន»។
 
សូមបញ្ជាក់ថា Raul  បាន​លេង​ឲ្យ Real Madrid ១៦រដូវ​កាល​ដោយ​ឈ្នះ​ពាន La Liga ៦ដង Champions League ៣ដង និង Spanish Super Cups ៦ដង។ ហើយ​កីឡាករ​រូបនេះ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ៤៤គ្រាប់ ក្នុងការ​បង្ហាញ​ខ្លន​ទាំង១០២ប្រកួត​ផងដែរ។ 
 
 

Tag:
 ចូលនិវត្តន៍​
  sport
© រក្សាសិទ្ធិដោយ thmeythmey.com