ពីនេះ ពីនោះ
តើពាក្យថា «ចក្រពត្តិនិយម» មានន័យបែបណានៅក្នុងវិទ្យាសាស្ត្រនយោបាយ? 03, Dec 2015 , 7:19 am
![](https://image.thmeythmey.com/pictures/2015/11/27/thumb2/27112015144433_________________________________.jpg)
×![]()
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ និងឲ្យនិយមន័យនៃពាក្យថា«ចក្រពត្តិនិយម»ដូចខាងក្រោម
ចក្រពត្តិនិយម មានន័យថា ជានយោបាយមួយនៃការប្រើអំណាចត្រួតត្រារបស់រដ្ឋមួយទៅលើរដ្ឋដទៃទៀត។ ការត្រួតត្រានេះអាចមានលក្ខណៈជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជា ពេលដែលអំណាចចក្រពត្តិនិយម លើកទឹកចិត្តឲ្យមានការរៀបចំដាក់ទុន និងតាំងសហគ្រាសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតជាដើម ហើយទិញមកវិញនូវវត្ថុធាតុដើមក្នុងតម្លៃទាប។ ការត្រួតត្រានេះ អាចមានទម្រង់ជាវប្បធម៌ កាលណាប្រទេសមួយយកភាសា ខ្សែភាពយន្ត និងរចនាបថរបស់ខ្លួនទៅផ្សព្វផ្សាយនៅបរទេស ក្នុងគោលបំណងបង្ខំឲ្យទទួលយក។ ចក្រពត្តិនិយមមិនមែនសុទ្ធតែប៉ះពាល់ជាប្រចាំដល់ឯករាជ្យនយោបាយនៃប្រទេសដែលគេពង្រីកខ្លួនគេនោះទេ ពីព្រោះប្រទេសទាំងនោះអាចរក្សានូវរដ្ឋាភិបាលរបស់ខ្លួន។
ឧទាហរណ៍ ជនជាតិរុស្ស៊ីបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើប្រជាជនស៊ីបេរី តាមរយៈការប្រើនយោបាយចក្រពត្តិនិយមនីសតវត្សរ៍ទី១៩ និងជនជាតិជប៉ុនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅប្រទេសចិននៅឆ្នាំ១៩៣៧៕
© រក្សាសិទ្ធិដោយ thmeythmey.com