ពីនេះ ពីនោះ
តើពាក្យថា «នយោបាយការ៉ុតនិងដំបង» មានន័យបែបណានៅក្នុងវិទ្យាសាស្ត្រនយោបាយ? 04, Dec 2015 , 8:35 am
![](https://image.thmeythmey.com/pictures/2015/12/04/thumb2/412201583615_________________________________.jpg)
×![]()
ពាក្យថា«នយោបាយការ៉ុតនិងដំបង» នេះសាធារណជនទូទៅស្ទើរតែមិនធ្លាប់ឃើញ មិនធ្លាប់ស្គាល់ថា ជានយោបាយមានទម្រង់ និងចរិកលក្ខណៈបែបណានោះទេ។ លើកលែងអ្នកធ្វើនយោបាយយូរឆ្នាំ ឬក៏អាចនិយាយបានថា អ្នកនយោបាយមួយចំនួនមិនដឹងថាពាក្យនេះមានអត្ថន័យបែបណានោះដែរ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ និងឲ្យនិយមន័យពាក្យថា «នយោបាយការ៉ុតនិងដំបង» នេះដូចខាងក្រោម៖
នយោបាយការ៉ុតនិងដំបង មានន័យថាជា នយោបាយប្រើប្រាស់ការទូតផង និងកម្លាំងផងក្នុងពេលតែមួយ តាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន រួមមានការចរចា ការផ្ដល់ជំនួយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការផ្ដាច់ទំនាក់ទំនងការទូត និងការប្រើកម្លាំងយោធាជាដើម។ ឧទាហរណ៍ នយោបាយការ៉ុតនិងដំបងរបស់អង្គការសហប្រជាជាតិចំពោះប្រទេសអ៊ីរ៉ុងអំពីបញ្ហាអាវុធនុយក្លេអ៊ែរ។
© រក្សាសិទ្ធិដោយ thmeythmey.com