ពីនេះ ពីនោះ
អ្វីជានិយមន័យនៃពាក្យថា «នយោបាយច័ក្កច័ន» ក្នុងវិទ្យាសាស្ត្រនយោបាយ? 05, Dec 2015 , 7:30 am
![](https://image.thmeythmey.com/pictures/2015/12/04/thumb2/4122015235134_________________________________.jpg)
×![]()
ពាក្យថា«នយោបាយច័ក្កច័ន» សាធារណជនទូទៅប្រហែលជាមិនធ្លាប់ឃើញ មិនធ្លាប់ស្គាល់ថា ជានយោបាយមានទម្រង់ និងចរិកលក្ខណៈ ក្នុងការធ្វើ និងអនុវត្តន៍បែបណានោះទេ។ លើកលែងអ្នកធ្វើនយោបាយយូរឆ្នាំ ឬក៏អាចនិយាយបានថា អ្នកនយោបាយមួយចំនួនមិនដឹងថាពាក្យនេះមានអត្ថន័យបែបណានោះដែរ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ និងឲ្យនិយមន័យពាក្យថា «នយោបាយច័ក្កច័ន» នេះដូចខាងក្រោម៖
នយោបាយច័ក្កច័ន មានន័យថាជា ប្រភេទនយោបាយមួយ ដែលគេរៀបចំឡើងដោយមានពហុមនោគមវិជ្ជាដើម្បីសម្រេចគោលដៅណាមួយរបស់អ្នកនយោបាយ ដូចជា ការបង្កើតរដ្ឋាភិបាលឬចលនានយោបាយចម្រុះពណ៌។ ឧទាហរណ៍ ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩ ក្រុមអ្នកតស៊ូត្រីភាគីដែលមាននិន្នាការនយោបាយច័ក្កច័នបានរួបរួមគ្នាប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com