ពីនេះ ពីនោះ
ប្រធាន​ឬ​ចៅហ្វាយ ចូលចិត្ត​បុគ្គលិក​ប្រភេទ​ណាខ្លះ​?
07, Dec 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ

១. ធ្វើការ​ងារ​ជា​ក្រុម​៖ ធ្វើការ​ជាមួយគ្នា​ត្រូវ​ចេះ​រៀបចំ​បែងចែក សហការ និង​ស្មារតី​ទទួលខុសត្រូវ​លើ​ការងារ​។​

២. ទំនាក់ទំនង​៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក ទៅ​អ្នកគ្រប់គ្រង និង​ពី​អ្នកគ្រប់គ្រង ត្រឡប់មក​បុគ្គលិក​វិញ ក្នុង​គោលបំណង​បង្កើន​ភាពស្និទ្ធស្នាល​ពេល​បំពេញការងារ​ជាមួយគ្នា​។​

៣. ចាត់​អាទិភាព​ការងារ​៖ ត្រូវ​បែងចែក​ពេលវេលា និង​ចាត់​អាទិភាព​ការងារ​ឲ្យ​បាន​ច្បាស់​ថា​តើ​ការងារ​ណាមួយ​ត្រូវធ្វើ​មុន ការងារ​ណា​ត្រូវធ្វើ​បន្ទាប់​។​

៤. ភាពជា​អ្នកដឹកនាំ​៖ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​បំពេញការងារ ហើយ​ត្រូវ​ចេះ​លើកទឹកចិត្ត និង​ជួយ​ការងារ​គ្នា​ទៅវិញទៅមក​។​

៥. អត្តចរិត​៖ ត្រូវតែ​ចេះ​បើក​ចិត្ត​ទទួលយក​គំនិត​អ្នកដទៃ ត្រូវមាន​ឥរិយាបទ ពាក្យសំដី​សមរម្យ​និង​ទម្លាប់​ល្អៗ​ក្នុងការ​បំពេញការងា​រ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com