ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​នយោបាយ​ទន់ភ្លន់​» មានន័យ​បែបណា​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
07, Dec 2015 , 8:13 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​នយោបាយ​ទន់ភ្លន់​» ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា «​នយោបាយ​ការ៉ុត​និង​ដំបង​» នេះ​ដូចខាងក្រោម​៖


​នយោបាយ​ទន់ភ្លន់ មានន័យថា​ជា នយោបាយ​ការទូត​ដែល​ប្រើប្រាស់​ក្នុង​ការធ្វើទំនាក់ទំនង​ដែលមាន​លក្ខណៈ​ប្រុងប្រយ័ត្ន​ដោយ​ធ្វើការ​សិក្សា​ស៊ីជម្រៅ​ទៅលើ​អរិយធម៌​របស់​ប្រទេស ក្រុម ឬ​បុគ្គល​នោះ ជាមុនសិន​មុននឹង​ធ្វើ​ទំនាក់ទំនង​ទៅលើ​បញ្ហា​ណាមួយ​។ នយោបាយ​ទន់ភ្លន់​នេះ​ក៏​គេ​អាច​ប្រើប្រាស់​សម្រាប់ធ្វើ​ការដោះស្រាយ​នយោបាយ​ផ្ទៃក្នុង​ផងដែរ​។ ឧទាហរណ៍​៖ ការដោះស្រាយ​ជម្លោះ​បញ្ហា​នៅ​មជ្ឈិមបូព៌ា សហរដ្ឋ​អាម៉េរិក​បាន​ប្រើប្រាស់​នយោបាយ​ទន់ភ្លន់ ដើម្បី​សិក្សា​ទៅលើ​ទំនៀមទម្លាប់ ប្រពៃណី​របស់​មជ្ឈិមបូព៌ា ដោយ​មិន​ប្រើ​ច្បាប់​អន្តរជាតិ ឬ​ការទូត​ទាំងស្រុង​ទេ​។



© រក្សាសិទ្ធិដោយ thmeythmey.com