ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​៖​ករណី​មិន​ប្រក្រតី​នៅ​ខេត្តបាត់ដំបង ជាការ​ក្លែងបន្លំ​ឯកសារ​
07, Dec 2015 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​៦​ខែ ធ្នូ បំភ្លឺ​ករណី​ដែលថា​មន្ត្រី​មន្ទីរអប់រំ​ខេត្តបាត់ដំបង លួច​ធ្វើលិខិត​បញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប ជា​ថ្នូ​នឹង​ប្រាក់​៦៥០​ដុល្លារ​អាមេរិក​។


​តាមរយៈ​លទ្ធផល​នៃ​ការពិនិត្យ និង​ការស្រាវជ្រាវ​របស់​ក្រសួង ករណីនេះ​មិនមែនជា​ការទទួលប្រាក់ របស់​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​ប្រព្រឹត្តិ​ជា​ថ្នូរ​នឹង​ការ​ក្លែងបន្លំ​«​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​»​នោះឡើយ​។​

​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៧​ខែធ្នូ​នេះ​ថា ជា​ករណី​ករណី​ក្លែងបន្លំ​ឯកសារ​។ លោក​ថា​៖«​ក្រោយ​ការស្រាវជ្រាវ ក្រសួង​បាន​សន្និដ្ឋានថា ជាការ​ក្លែងបន្លំ​ឯកសារ​ដើម្បី​ទម្លាក់កំហុស​ទៅលើ​នរណាម្នាក់ ឬ​ជា​ចេតនា​ដើម្បី​បង្ខូចឈ្មោះ​ស្ថាប័ន​។ លោក ​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ទៀតថា ទាំង​សាមីជន និង​ប្រធាន​មន្ទីរអប់រំ​ខេត្តបាត់ដំបង​មិនជា​ប់​ពាក់ព័ន្ធ​នោះឡើយ​។ ក្រសួង​ក៏​នឹង​បន្ត​ស្រាវជ្រាវ​ករណីនេះ ដើម្បី​ស្វែងរក​អ្នក​ដែល​រៀបចំ​ឯកសារ​ក្លែងក្លាយ​នេះដែរ​៕


Tag:
 បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com