ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​នយោបាយ​បង្កក​» មានន័យ​បែបណា​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
08, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​នយោបាយ​បង្កក​» ជា​បញ្ញត្តិ​មួយ​ដែល​គេ​ប្រើ​សម្រាប់​ភាសា​នយោបាយ​ការទូត និង​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា «​នយោបាយ​បង្កក​» នេះ​ដូចខាងក្រោម​៖


​នយោបាយ​បង្កក មានន័យថា​ជា នយោបាយ​ដែល​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​ណាមួយ​ឬ​ក្រុម​ណាមួយ ដែល​បាន​ប៉ះពាល់​ផលប្រយោជន៍​ដល់​ប្រទេស​ឬ​ក្រុម​នោះ​។ នយោបាយ​បង្កក​គឺ​មានន័យថា​បញ្ឈប់​ទំនាក់​ទំនង​ការបរទេស ការទូត និង​ផ្នែក​សេដ្ឋកិច្ច​។ នយោបាយ​នេះ​កើតឡើង​តែ​នៅក្នុង​រយៈពេល​ណាមួយ​ដែល​ភាគី​ទាំងសងខាង​មិនទាន់​ឯកភាព​ឬ​ស្រុះស្រួល​គ្នា​។​



Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com