ពីនេះ ពីនោះ
ពលរដ្ឋ​ជាង​៥០០​នាក់ កំពុង​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ឆ្នូ​
08, Dec 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់ កំពុង​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ឆ្នូ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ខេត្តកោះកុង នៅ​ថ្ងៃទី​៨ ធ្នូ​នេះ​។


​ជាមួយគ្នានេះដែរ ការ​ដង្ហែ​ក្បួន​នេះ គឺ​នៅ​ជុំវិញ​ក្រុង​ខេ​មរ​ភូ​មិន ខេត្តកោះកុង​ដោយ​ចេញដំណើរ​ពី​ទីលាន​បាល់​ទាន់​ខេត្ត ទៅកាន់​មាត់សមុទ្រ ហើយនឹង​បន្តដំណើរ​កាត់​តាម​ផ្សា​រដង​ទង​ទើប​បត់​មក​ទីតាំង​ដើម​វិញ​។​

​ពិធី​ដង្ហែ​ក្បួន​នៅ​ថ្ងៃទី​៨ ធ្នូ​នេះ មានការ​ចូលរួម​ពី​សកម្មជន​សិទ្ធិមនុស្ស ប្រជា​សហគមន៍​នានា​នៅ​ខេត្តកោះកុង ដែល​ភាគច្រើនបំផុត​ជា​រងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិមនុស្ស​, ដីធ្លី​, និង​ជន​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នានា​។

ពី​ហ្វេ​ស​ប៊ុ​ក​យុវជន ម៉ូត គីម​រី (Mot Kimry) https://www.facebook.com/mot.kimry

​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ដង្ហែ​ក្បួន​នៅ​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដូចតទៅ​៖

























Tag:
 ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ​
© រក្សាសិទ្ធិដោយ thmeythmey.com