ជាតិ
សង្គមជាតិ
កម្ពុជា​-​កូរ៉េ​ចុះ​MOU ស្តីពី​ការអភិវឌ្ឍ​មាតិកា​សិក្សា​តាម​អេឡិចត្រូនិក​
17, Dec 2015 , 7:19 pm        
រូបភាព
​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​១៧​ខែធ្នូ បាន​ចុះ​អនុស្សារណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​មាតិកា​សិក្សា​តាម​អេឡិចត្រូនិក​(e-learning content service)​។ ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោក Kim Tae Kyung ប្រធាន​មជ្ឈមណ្ឌល​កូរ៉េ សហ្វ​វែ​រ អេ​ច អ ឌី នៅ​ទីស្តីការក្រសួង​អប់រំ​។


​បើតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃទី ១៧​ខែធ្នូ អនុស្សារណៈ​យោគយល់​នេះ ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​ការអប់រំ​នៅ កម្ពុជា តាមរយៈ​កម្មវិធីសិក្សា​តាម​អេឡិចត្រូនិក​(e-learning) ការចែករំលែក​ធនធាន​អប់រំ​ឌីជីថល រវាង​គេហទំព័រ Khmer Academy(khmeracademy.org) និង​មជ្ឈមណ្ឌល​ធនធាន​អេឡិចត្រូនិក​ក្រសួង​អប់រំ យុវជន និង​កីឡា​(Krou.moeys.c=gov.kh) និង​ពង្រីក​បន្ថែម​នូវ​ធនធាន​E-learning និង​សកម្មភាព​ផ្សេងៗ​ដែល​អាចជួយ​ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​។

​កិច្ចសហប្រតិបត្តិការ​នេះ​មាន​រយៈពេល​៥​ឆ្នាំ ដោយ​នឹងធ្វើ​ការងារ​លើក​គម្រោង​ចំនួន​៣ រួមមាន​ទី​១ គម្រោង​នេះ​នឹងធ្វើ​ការផលិត​វីដេអូ​បង្រៀន​មុខវិជ្ជា​ផ្សេងៗ​ទៀត​គ្រប់​កម្រិតសិក្សា ក៏ដូចជា​ការជួយជ្រោមជ្រែង​ក្នុងការ​បណ្តុះ      បណ្តាល​មន្ត្រី​អប់រំ លើ​វិស័យ​ព័ត៌មានវិទ្យា ពិសេស​ការផលិត​ធនធាន​អប់រំ​ឌីជីថល​។ ទី​២ ការចូលរួម​របស់​គ្រឹះស្ថាន​អប់រំ​សាធារណៈ​គ្រប់​កម្រិតសិក្សា ក្នុងការ​ប្រើប្រាស់​គេហទំព័រ Khmer Academy និង Open Education Resource​។ និង​ទី​៣ ការចូលរួមចំណែក​ប​ង្កើ​ត​ឲ្យ​មាន​វិញ្ញាបនបត្រ​ជំនាញ​ឯកទេស ថ្នាក់ជាតិ​តាមរយៈ​ការសិក្សា​លើ​បណ្តាញ​ដោយ​ខ្លួនឯង Massive Open Online Course (MOOC)៕


Tag:
 ក្រសួង​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com