ជាតិ
សង្គមជាតិ
ឯកសារ​ចំនួន​៥ នឹងត្រូវ​ចុះហត្ថលេខា​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២
18, Dec 2015 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចព្រមព្រៀង​ចំនួន​៥ នឹងត្រូវ​ចុះហត្ថលេខារវាង​ភាគី​កម្ពុជា និង​ថៃ នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃទី​១៩ ខែធ្នូ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។


​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅដល់​ប្រទេស​ថៃ​ហើយ ដើម្បី​បំពេញ​ផ្លូវការផង និង​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២​​ផង​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី ២ ដើម្បី​ពិនិត្យ​បញ្ហានយោបាយ​និង​សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​អប់រំ​។
​ប្រមុខ​រដ្ឋាភិបាល​ទាំង​២ ក៏​នឹង​ធ្វើជា​អធិបតី​ផងដែរ ក្នុង​ពិធី​ចុះ​ហត្ថ​លេខ​លើ​ឯកសារ​ចំនួន​៥ គឺ​
​ទី​១ សេចក្តី​ថ្លែង​ការរួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី ២ ។​
ទី​២ អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​ការអភិវឌ្ឍន៍​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន​។
​ទី​៣ អនុស្សារណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការងារ​។ ទី​៤ កិច្ចព្រមព្រៀង​ស្តីពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​។
​ទី​៥ កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ រវាង​ក្រុមប្រឹក្សា​ធុរៈកិច្ច​កម្ពុជា​-​ថៃ និង​ក្រុមប្រឹក្សា​ធុរៈកិច្ច​ថៃ​-​កម្ពុជា​។ សេចក្តីថ្លែងការណ៍​រួមមួយ​នឹងត្រូវ​ចេញផ្សាយ​ក្រោយ​ពិធី ចុះហត្ថលេខា​។​

​បើតាម​ក្រសួងការបរទេស​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ធុរៈកិច្ច​ថៃ​ផងដែរ​៕



Tag:
 ​កម្ពុជា​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com