ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តីប្រកាស​ចាប់​រថយន្ត​ចង្កូត​​ស្តាំ​ប្រសិន​បើ​​​បន្ត​នាំ​ចូលមក​​កម្ពុជា​
05, Jan 2016 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រកាសពីភាពខុស​​ច្បាប់​ប្រសិន​បើ​អ្នកណា​​បន្ត​យក​រថយន្ត​ចង្កូត​ស្តាំ​ចូល​កម្ពុជា​ទៀត​។ ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យ​អាជ្ញាធរ​រឹប​អូស​យក​រថយន្ត​នោះ​​ ប្រសិន​បើ​ជន​ណា​បន្តយក​រថ​យ​ន្តចង្កូត​​ស្តាំ​ចូល​មកកម្ពុជា។ «ហាមនាំចូលនូវឡានចង្កូតស្តាំ បើយកមកទៀត ឡានចង្កូតស្តាំនៅតែមិនចប់នៅស្រុកខ្មែរ»។ នេះជាការបញ្ជាក់របស់​សម្តេច​ ហ៊ុន សែន នៅក្នុង​ពិធី​​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​ តិច​ណូ ( ៥​ មករា) ។


តែយ៉ាងណា​ប្រមុខ​រដ្ឋាភិបាល ក៏​មិនហាម​ឃាត់​រថយន្ត​ចង្កូតស្តាំ​ដែលកំពុង​មានស្រាប់​នៅកម្ពុជា ដូរ​មកចង្កូត​ឆ្វេង​នោះ​ដែរ ហើយក៏អនុ​ញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​​មាន​ស្រាប់​ ចូលមកបងពន្ធតាម​នីតិ​វិធី​ ដើម្បី​ប្រើ​ប្រាស់​បន្ត​។


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com