អន្តរជាតិ
សារមន្ទីរ​លាមក​នឹង​បើកទ្វារ​នៅ​អង់គ្លេស​នា​ថ្ងៃ​សុក្រ​នេះ​
24, Mar 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ស្ថិតនៅក្នុង​បរិវេណ​សួនសត្វ​នៃ​កោះ Isle of Wright ភាគខាងត្បូង ប្រទេស​អង់គ្លេស សារមន្ទីរ​លាមក​ជាតិ (National Poo Museum) នឹង​បើក​ដំណើរ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែមីនា ឆ្នាំ​២០១៦ នេះ​។​


​ក្រោម​ការផ្តួចផ្តើម​រប​ស់​ក្រុម​រចនា Ecclestone George សារមន្ទីរ​លាមក​ជាតិ​ទីមួយ​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​ថាមពល​កាកសំណល់​នានា​ដែល​ចេញពី​មនុស្ស និង​សត្វ​។ អ្នកនាំពាក្យ​ម្នាក់​នៃ​សារមន្ទី បាន​និយាយថា នៅក្នុង​សារមន្ទីរ​អ្នកទស្សនា​អាច​មើលឃើញ​ព័ត៌មាន​នានា​ទាក់ទង​នឹង​លាមក រួមទាំង​សណ្ឋាន​លាមក​ផ្សេងៗ​គ្នា​។ គាត់​បាន​បន្ថែមថា​៖ «​ក្មេងៗ​ច្បាស់​ជា​ចូលចិត្ត​»​។​


​ក្មេងៗ និង​យុវជន​ជំនាន់​ក្រោយ​នឹង​ទទួលបាន​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​លាមក​មនុស្ស សត្វ ទៅ​សណ្ឋាន​ផ្សេងៗ ។ លាមក​ដែល​ត្រូវ​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ National Poo Museum រួមមាន លាមក​ក្មេង លាមក​មនុស្សពេញវ័យ លាមក​តោ ទ​ទុយ គោ លាមក​មកពី​តំបន់​ម៉ា​ដា​ហ្គា​ស្កា រួមទាំង​គំរូ​លាមក​មួយ​ដុំ​ដែលមាន​អាយុកាល​៣៨​លាន​ឆ្នាំ​៕



Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com