ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
តើ​ពាក្យ «​បរិបូរ​, បរិបូណ៌ និង បរិបូរណ៍​» មាន​អត្ថន័យ​ខុសគ្នា​ឬ​ដូចគ្នា​?
26, Jun 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត់ បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​បរិបូរ​, បរិបូណ៌ និង បរិបូរណ៍​»​ដូចខាងក្រោម​៖


​បរិបូរ មាន​ថ្នាក់​ពាក្យ​ជា​(​គុ​.)(​សំ​.)(​បា​.) មានន័យថា ដែល​គ្រប់គ្រាន់​, ដែល​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​, ដែល​ឆ្អែត​ហើយ​។ ឧទាហរណ៍ ម្ហូបចំណី​បរិបូរ​, ទ្រព្យធន​បរិបូរ​។ ប្រសិនបើ​ប្រើ​ជា​កិរិយាសព្ទ ក៏បាន​ដែរ​។​

​បរិបូណ៌ ប្រើ​ជា​(​កិ​.) និង​(​គុ​.) មាន​អត្ថន័យ​ដូចគ្នា​នឹង ពាក្យ បរិបូរ​ដែរ​៖ ភោ​ជ​នា​អាហារ​បរិបូណ៌​។ ក៏ប៉ុន្តែ​បើ​ប្រើ​ជា (​ន​) គឺជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ ដាក់​ទៅជា​ស្រុក ហៅថា ស្រុក​បរិបូណ៌ ខេត្ត​កំពង់​ឆ្នាំ​។​

​បរិបូរណ៍ មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ការ​គ្រប់គ្រាន់​, ដំណើរ​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​ណ៍​៖ បរិបូរណ៍​ដោយ​ប្រាជ្ញា ជាហេតុ​នាំ​ឲ្យ​ស្គាល់​ការពិត​។​

​ជារួម​ពាក្យ​ទាំងបី​ខាងលើ អាចនិយាយបាន​ថា​មាន​អត្ថន័យ​ដូចគ្នា​។ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​គឺ​ការប្រើប្រាស់​វា រវាង​ថ្នាក់​ពាក្យ​ជានា​ម ជា​គុណនាម និង​ជា កិរិយាសព្ទ​តែប៉ុណ្ណោះ​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com