ពីនេះ ពីនោះ
អ្នកក្រធ្វើការដើម្បីលុយ អ្នកមានប្រើលុយឲ្យធ្វើការ 08, Apr 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2016/05/19/thumb2/24be5f3.jpg)
×![]()
ភ្នំពេញ៖ ភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រគឺគេតែងសម្គាល់ទៅលើភាពមានបានផ្នែកទ្រព្យសម្បត្តិ។ ប៉ុន្តែពេលខ្លះ មូលដ្ឋាននៃភាពខុសគ្នានេះ វាមិនមែនមកពីលុយនោះទេ ប៉ុន្តែមកពីផ្នត់គំនិត និងការចេះរើបម្រាស់ខ្លួនឲ្យផុតពីភាពក្រីក្រ។
នៅក្នុងតថភាពសង្គម អ្នកមានគេយកលុយទៅវិនិយោគ បង្កើតអាជីវកម្ម បង្កើតរបបរកស៊ីផ្សេងៗ ដើម្បីពង្រីកប្រភពចំណូលរបស់ខ្លួន។ អ្នកមានយកលុយ ដើម្បីប្រើមនុស្សដើម្បីបង្កើតលុយ។ ចំណែកលុយ ដែលចំណាយទាំងនោះ អាចទៅបង្កើតលុយបានកាន់តែច្រើន ហើយកាន់តែធ្វើឲ្យអ្នកមាន កាន់តែក្លាយជាអ្នកមានថែមទៀត។ ក៏ប៉ុន្តែផ្ទុយមកវិញ អ្នកក្រខំព្យាយាមធ្វើការងារមួយថ្ងៃៗ ទាំងលំបាក ទាំងវេទនា ហើយប្រើជីវិតមមាញឹកយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចកែប្រែស្ថានភាពជីវភាពរបស់ខ្លួនបាន ហើយនៅតែស្ថិតក្នុងភាពក្រីក្រ ឬបានតែមួយរស់ដដែល។ ទីបំផុត អ្នកក្រកើតមានផ្នត់គំនិតថា ខ្លួនអ្នកក្ររស់នៅគឺរកប្រាក់សម្រាប់តែចាយតែប៉ុណ្ណោះ។ ទោះខ្លួនចង់ក្លាយជាអ្នកមានតែគ្មានឆន្ទៈ និងផែនការដើម្បីក្លាយជាអ្នកមានជីវភាពសមរម្យ។
កន្លែងនេះហើយ ដែលយើងអាចមើលឃើញថា ឥទ្ធិពលនៃផ្នត់គំនិត ការចេះស្វែងរកចំណុចចាប់ផ្ដើមដើម្បីបង្កើនលុយ ភាពឆ្លាតវៃ គឺជួយឲ្យបុគ្គលគ្រប់រូបមានការផ្លាស់ប្ដូរស្ថានភាពជីវិតរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com