អន្តរជាតិ
ទូរទស្សន៍​សិង្ហ​បុរី​រិះគន់​វីដេអូ​រដ្ឋាភិបាល​កម្ពុជា​ដែល​ច្រ​លំ​ដាក់​រូបថត​នៅ​សិង្ហ​បុរី​ថា​ជា​អតីត​លី​ប៊ី​
30, May 2016 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia តាមរយៈ​គេហទំព័រ​របស់ខ្លួន បាន​សម្តែង​ការហួសចិត្ត​ចំពោះ​កំហុស​បច្ចេកទេស​មួយ​ក្នុង​ឃ្លី​ប​វីដេអូ​ដែល​ផ្សាយ​នៅលើ Youtube របស់​ទីស្តីការគណៈរដ្ឋមន្ត្រី (PRESS OCM)​។ ក្នុង​វីដេអូ​រយៈពេល​ជិត​៣​នាទី​នោះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​រៀបរាប់​ទាក់​ទង​នឹងសិទ្ធិ​ពលរដ្ឋ និង​ព្រមាន​ចំពោះ​ការប្រើប្រាស់​សិទ្ធិ​បែប​អនាធិបតេយ្យ​។​
 
​វីដេអូ បានធ្វើការ​ប្រៀបធៀប​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី ប្រទេស​លី​ប៊ី កាលពី​អតីតកាល និង​បច្ចុប្បន្ន​។ ប្រទេស​ទាំងពីរ​សុទ្ធ​តែមាន​ភាព​អស្ចារ្យ​កាលពីមុន ប៉ុន្តែ​ការប្រើប្រាស់​សិទ្ធិ​ហួស​ដែន​កំណត់ បាន​នាំ​ឲ្យ​ប្រទេស​ទាំងនេះ វិនាស​ហិនហោច​ដោយសារ​ភ្លើងសង្គ្រាម​។​
 
​អ្វីដែល Channel NewsAsia កត់សម្គាល់​នោះ រដ្ឋាភិបាល​បាន​យក​រូបថត​អាគារ​ទំនើប​របស់​សិង្ហ​បុរី (Singapore Skyline) ប៉ុន្តែ​បែរជា​សរសេរថា Libya Before (​លី​ប៊ី​) ពីមុន​ទៅវិញ​៕
វីដេអូ







© រក្សាសិទ្ធិដោយ thmeythmey.com