អន្តរជាតិ
ឥណ្ឌា ៖ ក្មេងប្រុស​អាយុ ១ ឆ្នាំមាន​ចំណង់​ផ្លូវភេទ និង​ដុះ​រោម​នៅ​ប្រដាប់ភេទ​ដូច​មនុស្សពេញវ័យ
01, Jun 2016 , 9:07 am        
រូបភាព
ដោយ: ធីតា
​ក្មេងប្រុស​អាយុ ១ ឆ្នាំ​រស់នៅ​ប្រទេស​ឥណ្ឌា មាន​ឈ្មោះថា អាកាស ដុះ​រោម​នៅត្រង់​ប្រដាប់ភេទ និង​ចេះ​មាន​ចំណង់​ផ្លូវភេទ​ដូច​មនុស្សពេញវ័យ​។ ក្មេង​តូច​នេះ​កើត​ជំងឺ​អ័រម៉ូន​ដ៏​កម្រ​មួយ​។
 
​ក្មេងប្រុស​មាន​កម្រិត​អ័រម៉ូន​តិះ​ស្តូ​ស្ត័​រ​រ៉ូ​ន​ស្មើនឹង​មនុស្ស​ប្រុស​អាយុ ២៥ ឆ្នាំ​។ ហេតុនេះ ក្មេង​តូច​មាន​ប្រដាប់ភេទ​ទំហំ​ស្មើនឹង​មនុស្សពេញវ័យ​។ មិនតែប៉ុណ្ណោះ ក្មេង​មាន​ដុះ​រោម​នៅលើ​មុខ ដងខ្លួន ព្រមទាំង​បែក​សំឡេង​ដូច​មនុស្ស​ទើប​ពេញវ័យ​។​
 
​ភាពមិនប្រក្រតី​ចាប់​បង្ហាញឡើង​នៅពេលដែល​គេ​មាន​អាយុ ៦ ខែ​។ ពេលនោះ ប្រដាប់ភេទ​ចេះតែ​ធំ​ឡើងៗ ប៉ុន្តែ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​បែរជា​មិន​លូតលាស់​តិចតួច បើ​ធៀប​នឹង​ក្មេង​ក្នុង​វ័យ​ស្របាល​គ្នា​នេះ​។

 
​គ្រូពេទ្យ​ប្រចាំ​ខ្លួន​របស់​អាកា​សបាន​ប្រាប់​សារព័ត៌មាន Hindustan Times ថា ដំណើរ​ពេញវ័យ​មុន​អាយុ​នេះ​នឹងធ្វើ​ឲ្យ​ក្មេង​មាន​កម្លាំង​ខ្លាំង ព្រោះថា​សាច់ដុំ​នឹង​លូតលាស់​ខ្លាំង រហូត​ឪពុកម្តាយ​មិនអាច​ទប់​ក្មេង​បាន​។ ប៉ុន្តែ អ្វី​ដែលជា​គ្រោះថ្នាក់​មួយទៀត​នោះ​គឺ ក្មេង​នឹង​ឈប់​លូត​កម្ពស់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​
 
​នេះ​មិនមែនជា​ករណី​ទីមួយ​ទេ​។ នៅ​ប្រទេស​ប៉េ​រូ នា​ឆ្នាំ ១៩៣៩ កុមារី លី​ណា ម៉េ​ឌី​ណា ដែល​ទើប​នឹងមាន​អាយុ ៥ ឆ្នាំ​និង ៧ ខែ បាន​បង្កើត​កូនប្រុស​មួយ​។ នាង​បាន​ក្លាយទៅជា​ម្តាយ​ដ៏​វ័យក្មេង​ជាងគេ និង​មាន​ភាពល្បីល្បាញ​ពេញ​ពិភពលោក​នា​សម័យ​កាលនោះ​៕
 
​ប្រភព​៖ Daily Mail

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com