អន្តរជាតិ
​បច្ចេកវិទ្យា
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កុមារ​រចនា​កម្មវិធី​អាយុ​៨​ឆ្នាំ​ម្នាក់ ចង់​ធ្វើជា​នាយក​ប្រតិបត្តិ Microsoft ជំនាន់​ក្រោយ​
01, Jun 2016 , 12:05 pm        
រូបភាព
ដោយ:
 
​ក្មេងប្រុស​ឥណ្ឌា​អាយុ​៨​ឆ្នាំ​ម្នាក់ បានធ្វើ​បទ​បង្ហាញ​ពី​ហ្គេម​ដែល​គេ​បាន​ផលិត​ដោយ​ខ្លួនឯង​ទៅកាន់​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ពិភពលោក Microsoft លោក Satya Nadella​។ ហ្គេម​របស់​ក្មេងប្រុស​នោះ បាន​បង្កប់​ជាមួយ នឹង​តុល្យភាព​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​និរន្តរភាព​នៃ​បរិស្ថាន​។  គេ ក៏បាន​បង្ហាញ​ពី មហិច្ឆតា​យ៉ាង​មុតមាំ​ថា «​គេ​ចង់​ក្លាយជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft​ទៀតផង​»​។


​កុមារា Medansh Mehta បានបង្ហាញ​ហ្គេម​ឈ្មោះថា « Let There Be Light» ទៅកាន់​សិស្ស​រចនា​កម្មវិធី និង​បង្កើត​ហ្គេម ដែលមាន​ការចូលរួម​ដោយផ្ទាល់​ពី​នាយក​ប្រតិបត្តិ Microsoft លោក Satya Nadella ក្នុងពេលដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​នាពេល​ថ្មីៗ​នេះ​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន CNBC កុមារា  បាន​បញ្ជាក់ថា ហ្គេម​របស់គេ ផ្តោត​សំខាន់​លើ​តុល្យភាព​នៃ​ការអភិវឌ្ឍ និង​បរិស្ថាន ដើម្បី​ចៀសវាង​ពី​ការបំពុល​បរិ​យាស និង​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។  កុមា​រវ័យ​៨​ឆ្នាំ​នោះ ពន្យល់ថា អ្នកលេង​ហ្គេម « Let There Be Light»  ត្រូវ​សាងសង់​ទីក្រុង​ដែលមាន​រោងចក្រ រួម​ជាមួយនឹង​កសិដ្ឋាន​ផងដែរ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​នោះ កុមារា Medansh Mehta បាន​ឆ្លើយ​នឹង​សំណួរ​របស់​ភ្នាក់ងារ​ព័ត៌មាន​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ប្រកបដោយ​ភាពជឿជាក់ ដែល​ទាក់ទង​នឹង​ក្តី​សុ​បិ​ន្ត​របស់គេ​ដែល​បាន​ប្រា​ប់លោក Satya Nadella ថា គេ​ចង់​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Microsoft​។ 
 
​ភ្នាក់ងារ​ព័ត៌មាន បាន​សួរថា «​តើ​ប្អូន​គិតថា ប្អូន​ពិតជា​អាច​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Microsoft​បាន​ឬទេ​?» កុមារា​នោះ បាន​ឆ្លើយថា​៖ «​ប្រាកដ​ណាស់ ខ្ញុំ​អាច​ព្យាយាម​ធ្វើ​វា​បាន​។ បើ​ព្យាយាម​ធ្វើ​អ្វីមួយ​ដោយ​ម៉ឺងម៉ាត់ និង​មាន​សេចក្តីទុកចិត្ត យើង​នឹង​សម្រេច​វា​បាន​ជាក់​ជាពុំខាន​»៕ 
 
​ទស្សនាវីដេអូ





 

© រក្សាសិទ្ធិដោយ thmeythmey.com