អន្តរជាតិ
លោក ប្រា​យុទ្ធ តប​នឹង​ការទទូច​ឲ្យ​ផ្ទេរ​ពី​លោកខាងលិច​ថា «​អាវ​មួយ មិនអាច​ពាក់បាន​គ្រប់គ្នា​ទេ​»
02, Jun 2016 , 8:59 pm        
រូបភាព
ដោយ:
​នា​វេទិកា​របស់​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍ G77 នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ អូ​ចា អះអាងថា លោក នឹង​បន្ត​កាន់តំណែង​រហូតដល់​ប្រទេស​មាន​សន្តិភាព​ពេញលេញ​។ លោក ក៏បាន​ថ្លែង​រិះគន់​ខ្លាំងៗ ពី​ការទាមទារ​ប្រទេស​លោកខាងលិច​ដែល​ទទូច​ឲ្យ​លោក​ផ្តល់​អំណាច​ទៅ​ឲ្យ​ប្រជាជន​ស៊ីវិល​ផងដែរ​។​


«​និយាយ​ដោយ​ត្រង់​, ខ្ញុំ នឹងមិន​ទៅណា​នោះទេ ប្រសិនបើ ប្រទេស មិនទាន់មាន​សន្តិភាព និង​សណ្តាប់ធ្នាប់​ពេញលេញ ។ ហើយ ខ្ញុំ នឹងមិន​ចាកចេញ​នោះទេ បើទោះបីជា អ្នក​ស្អប់​ខ្ញុំ​ប៉ុណ្ណា​ក៏ដោយ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post ដែល​បាន​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា នា​វេទិកា​របស់​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍ G77​។​

​នៅ​ចំពោះមុខ​អ្នកការទូត​ពី​១៣៤​ប្រទេស​កំពុងអភិវឌ្ឍន៍ នៃ​ក្រុម​G77 លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​ឆ្លើយតប​នឹង​ការទទូច​កន្លងមករ​បស់​ប្រទេស​រីកចម្រើន​លទ្ធិប្រជាធិបតេយ្យ​លោកខាងលិច​ដែល​ឲ្យ​លោក​ផ្ទេរអំណាច​ទៅ​ប្រជាជន​វិញ ថា « អាវ​មួយ មិនអាច​ពាក់បាន​គ្រប់គ្នា​នោះទេ​»​។

​លោកនាយក​រដ្ឋមន្ត្រី​រូបនោះ បាន​សង្កត់ធ្ងន់ថា យើង​ជា​ប្រទេស​ក្រុម G77 គួរតែមាន​សេរីភាព​ក្នុងការ ជ្រើសរើស​«​អាវ​ដែល​សមសក្តិ​នឹង​ប្រជាជន​របស់​យើង​»​។

​សូម​ជម្រាប​ផងដែរ​ថា ក្រោយ​ឡើងកាន់​អំណាច​បន្ទាប់ពីរ​ដ្ឋ​ប្រហារ​យោធា​ថ្ងៃទី​២២​ខែឧសភា ប្រទេស លោកខាងលិច ជាពិសេស អាមេរិក បាន​រិះគន់​រដ្ឋាភិបាល​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋ មន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​យ៉ាងខ្លាំង​។ ហើយ​នោះ​ក៏​ព្រោះ ក្រោម​ការដឹកនាំ​របស់​របប​សឹក​ដែល​បាន​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក និង​ប្រការ​៤៤​ដែល​ផ្តល់​អំណាច​ឲ្យ​យោធា​ដឹកនាំ​ប្រទេស​បណ្តោះអាសន្ន បាន​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ​ជាដើម​។

​យ៉ាងណាក៏ដោយ លោក ប្រា​យុទ្ធ បាន​បញ្ជាក់ថា អ្វីដែល​លោក ធ្វើ​គឺ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ នោះទេ​។ លោក សង្កត់ធ្ងន់ថា ការងារ​លើស​កំណត់រ​ប​ស់លោក តែងតែ​រំខាន​ដំណេក​នៅពេល​យប់  ដ្បិត​លោក ត្រូវ​នៅ​បន្តការងារ​នៅក្នុង​ការិយាល័យ​ដើម្បី​ព​ន្លឿ​ន​ដំណោះស្រាយ និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស «​តែ​មិនមែន​ស្រេកឃ្លាន​នឹង​អំណាច​ឡើយ​»៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ច័ន្ទ អូ​ចា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com