ពីនេះ ពីនោះ
ទ្រឹស្ដីសំខាន់ៗរបស់ខុងជឺ 10, Jun 2018 , 10:39 am
![](https://image.thmeythmey.com/pictures/2018/06/09/thumb2/download.jpg)
×![]()
១.ការដឹងពីកំហុសខ្លួនឯង ហើយអាចកែកំហុសនោះបាន គឺជាគុណធម៌ដ៏វិសេសវិសាល។
២. អ្វីដែលយើងមិនចង់បានសម្រាប់ខ្លួនឯង កុំធ្វើដាក់គេ។
៣. ចំណេះដឹងគឺជាការទទួលស្គាល់នូវអ្វីដែលយើងចេះ និងអ្វីដែលយើងមិនចេះ។
៤. អ្នកដែលចេះតែរៀន មិនចេះគិតនឹងជួបបរាជ័យ។ អ្នកដែលអង្គុយតែគិត មិនព្រមចូលរៀននឹងជួបគ្រោះថ្នាក់។
៥. ស្នាដៃល្អៗពីអតីតកាលគួរតែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
៦. មនុស្សប្រព្រឹត្តបទឧក្រិដ្ឋដោយសាពួកគេក្រីក្រ ឬល្ងង់ខ្លៅ។ បើមនុស្សទាំងអស់មានអាហារគ្រប់គ្រាន់ និងទទួលការអប់រំបានគ្រប់គ្រាន់ ពួកគេនឹងធ្វើអំពើល្អ។
៧. មនុស្សកើតមកសុទ្ធតែល្អ ហើយពួកគេទៅជាអាក្រក់ដោយសារសង្គមដែលពួកគេរស់នៅ។
ដកស្រង់ពី៖ ប្រវត្តិទស្សនវិជ្ជានយោបាយ, រៀបរៀងដោយលោកគ្រូ ជេត ហុល
© រក្សាសិទ្ធិដោយ thmeythmey.com