ពីនេះ ពីនោះ
ចេះតែទ្រឹស្តី តែមិនធ្វើសកម្មភាព គឺស្មើនឹងអត់ប្រយោជន៍អ្វីឡើយ 16, Jun 2018 , 10:59 am
![](https://image.thmeythmey.com/pictures/2016/06/18/thumb2/no_action.jpg)
×![]()
មានបុគ្គលជាច្រើន ចេះទ្រឹស្តីច្រើន។ និយាយអ្វីក៏ដឹង ចេះដឹងគ្រប់ទ្រឹស្តីអ្នកប្រាជ្ញ អ្នកធំ ពីគ្រប់ទីកន្លែង។ ផ្តល់មេរៀនឲ្យគេថា ត្រូវធ្វើដូច្នេះ ឬដូច្នោះ។ បើស្តាប់ជាទ្រឹស្តីវិញ គេមិនអាចនិយាយថា គាត់ខ្សោយឡើយ។
ប៉ុន្តែ អ្វីដែលជាចំណុចអវិជ្ជមានរបស់អ្នកចេះទ្រឹស្តីនោះ គឺនៅត្រង់ថា ពួកគេមិនសូវប្រែក្លាយទ្រឹស្តីឲ្យទៅជាសកម្មភាពឡើយ។ ដូច្នេះ បើចេះតែទ្រឹស្តី តែមិនធ្វើសកម្មភាព គឺស្មើនឹងអត់ប្រយោជន៍អ្វីឡើយ។
សង្គមខ្មែរបច្ចុប្បន្ននេះ គេត្រូវការអ្នកចេះទ្រឹស្តី និងការអនុវត្ត ពោល គឺគេមិនត្រូវការអ្នកចេះតែទ្រឹស្តី ដើរតែនិយាយ តែមិនធ្វើអ្វីនោះទេ។ ចូរកុំធ្វើប្រភេទមនុស្ស NATO (No Action, Talk Only!!!)៕
© រក្សាសិទ្ធិដោយ thmeythmey.com