ពីនេះ ពីនោះ
ការគិតពី«តំណែង»រវាងលោកខាងកើត ខាងលិច និងគំនិតសកល 08, Jul 2018 , 7:59 am
× នៅលោកខាងលិច តំណែង គឺជាភារកិច្ចដែលត្រូវទទួលខុសត្រូវ។ អ្នកកាន់តំណែងអ្វីមួយ គឺជាអ្នកដែលមានសមត្ថភាពរ៉ែកពុនភារកិច្ចទាំងនោះបាន។ អ្នកដែលធ្វើមិនបាន ឬធ្វើមិនបានល្អ គេនឹងមិនទទួលយកតមណែងនោះទេ។
ចំណែកនៅលោកខាងកើតវិញ តំណែងគឺជាភាពលេចធ្លោ ខ្ពង់ខ្ពស់ ទើបមនុស្សខំស្វះស្វែងរកតំណែង ដើម្បីលើកស្ទួយកិត្តិយសខ្លួនឯង និងគ្រួសារ។
ប៉ុន្តែចំពោះគំនិតជាសកល តំណែងគឺជាបន្ទុកទទួលខុសត្រូវ។ អ្នកកាន់មុខតំណែង គឺអ្នកដែលមានអម្រែកទទួលខុសត្រូវ។ បើមានតំណែង តែមិនបំពេញតាមតួនាទី នោះគឺជាការគួរឲ្យខ្មាស់។
ចំណែកឯអ្នកដែលគ្មានតំណែង ក៏មិនគួរទៅជ្រៀតជ្រែកតួនាទីអ្នកផ្សេងផងដែរ។ ហេតុនេះតំណែង ប្រៀបដូចអាសនៈដែលបង្កប់ដោយបន្លា ត្រូវចេះអង្គុយឲ្យល្អ បើចេះអង្គុយ ជីវិតនឹងបានសម្រេចជោគជ័យ បើមិនចេះអង្គុយ ប្រាកដជាបន្លាចាក់គូទឲ្យដំបៅជាមិនខាន។
ដកស្រង់ពីសៀវភៅ៖ ទស្សនៈប្រៀបធៀបលោកខាងលិច លោកខាងកើត លោកសកល, រក្សាសិទ្ធិ Mindbooks, ប្រែសម្រួលដោយ គឹម ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com