ពីនេះ ពីនោះ
ម្លិះស្រុកអាចឆុងស្លឹកព្យាបាលជំងឺប្រមេះ 08, Jul 2018 , 9:59 am
× ម្លិះស្រុក គឺជាឈ្មោះគុម្ពព្រឹក្ស មួយប្រភេទ មានកម្ពស់ ចាប់ពី ០.៥០ម៉ែត្រ ទៅ១ ម៉ែត្រ ដុះលើដីវាលគ្មានដើមឈើ ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ម្លិះស្រុក ខុសពីម្លិះធម្មតាឆ្ងាយណាស់ មិនមែនសន្ដានជាមួយគ្នាទេ។ ដើមនេះ គេនាំពូជទៅដាំក្នុងស្រុកជាច្រើន នៃអាស៊ីទាំងមូលដោយផ្កា ស លាយផ្កាឈូក មានក្លិនក្រអូបល្អ។ ស្លឹកគេប្រើធ្វើថ្នាំ បន្ថែមពីនេះ គេត្រាំស្លឹកឲ្យក្មេងកើតបូសទ្រនិច ងូតដើម្បីបង្ក្រាបការឈឺចាប់។ ម្យ៉ាងវិញទៀត គេឆុងស្លឹក សម្រាប់ព្យាបាលជំងឺប្រមេះផងដែរ។
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន
Tag:
រុក្ខជាតិនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com