ពីនេះ ពីនោះ
ព្រះពុទ្ធ៖ ការគ្រប់គ្រងមាន៣ប្រភេទ 27, Jul 2016 , 9:59 pm
× ភ្នំពេញ៖ អ្នកប្រាជ្ញជាច្រើន បានបែកចែកការគ្រប់គ្រង ទៅតាមការយល់ឃើញរៀងៗខ្លួន។ ដោយឡែក ព្រះពុទ្ធសាសនា បានបែងចែកការគ្រប់គ្រងជា៣ប្រភេទ៖
១) អត្តាធិបតេយ្យ មានន័យថា ការគ្រប់គ្រងបែបផ្តាច់ការ។ ការសម្រេចចិត្តទាំងឡាយ គឺស្ថិតនៅលើមនុស្សម្នាក់។
២) លោកាធិបតេយ្យ មានន័យថា ការគ្រប់គ្រងដោយយកមតិភាគច្រើនជាធំ(ប្រជាធិបតេយ្យ)
៣) ធម្មាធិបតេយ្យ មានន័យថា ការគ្រប់គ្រងដោយយកគុណធម៌ជាធំ។
ក្នុងចំណោមការគ្រប់គ្រងទាំង៣ខាងលើនេះ ព្រះពុទ្ធ ឲ្យតម្លៃលើការគ្រប់គ្រងបែបធម្មាធិបតេយ្យជាងគេ ពីព្រោះ ការគ្រប់គ្រងដោយគុណធម៌ ទើបអាចនាំសេចក្តីសុខដល់ប្រជានុរាស្ត្របាន។
ប្រភព៖ កម្រងពាក្យអប់រំរបស់ព្រះពុទ្ធសាសនា រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ គូ សុភាព
Tag:
ព្រះពុទ្ធ
ភិក្ខុ គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com