ជាតិ
ពីនេះ ពីនោះ
មាយាស្ត្រីទាំង៤០ បង្ហាញពីអាការរបស់នារីចង់ ចែចង់បុរស 08, Jul 2018 , 8:19 am
× ភ្នំពេញ៖ មិនមែនតែបុរសទេ ដែលបានបង្ហាញអាកប្បកិរិយាចែចង់ស្រីនោះ តែស្ត្រីវិញ ក៏បានបង្ហាញអាការមួយចំនួន ដើម្បីបង្ហាញថា ខ្លួនចង់ចែចង់បុរសវិញដែរ។ តើមាយាស្ត្រីទាំង៤០មានអ្វីខ្លះ?
១) ធ្វើជានិយាយខ្លាំងៗ
២) ធ្វើជានិយាយតិចៗ
៣) និយាយចំហមាត់ ដូចជានិយាយមិនទាន់អស់រឿង
៤) និយាយលាក់លៀម ខ្សឹបខ្សៀវ
៥) រាំច្រៀង ប្រគុំធ្វើភ្លេង ឬយំម្ញ៉ិកម្ញ៉ក់រៀបរាប់
៦) សើចកក្អាក កក្អាយ
៧) សម្លក់សម្លឹង
៨) ញាក់ចង្កេះ
៩) បង្ហាញកេរ្តិ៍ខ្មាស់
១០) បង្ហាញសាច់ភ្លៅ
១១) ហើយបិទទៅវិញ
១២) បង្ហាញដោះ(សុដន់)
១៣) បង្ហាញក្លៀក
១៤) បង្ហាញផ្ចិត
១៥) មិចភ្នែក មៀងមើល ឬស៊ីញូ
១៦) ញាក់ចិញ្ចើម
១៧) ខាំបបូរមាត់
១៨) លៀនអណ្តាត
១៩) ច្បូតសំពត់
២០) ស្លៀកសំពត់វិញ
២១) រំសាយសក់
២២) បួងសក់វិញ
២៣) ដើរកាច់រាង
២៤) បន្ទន់កាយ ឱនចុះ
២៥) ដំណើរញ៉ែញ៉ង ដូចអ្នករាំ
២៦) ធ្វើឫកអឹមអៀម
២៧) ផ្ទាត់ក្រចក
២៨) យកជើងជាន់ជើង
២៩) យកកំណាត់ឈើគូសដី
៣០) លើកបីកូនក្មេង
៣១) ឲ្យក្មេងលើកខ្លួនវិញ
៣២) លេងកូនក្មេង
៣៣) ឲ្យក្មេងលេងវិញ
៣៤) ថើបកូនក្មេង
៣៥) ឲ្យក្មេងថើបវិញ
៣៦) ស៊ីចំណីនៅពីមុខ
៣៧) បញ្ចុកឲ្យកូនក្មេងស៊ី
៣៨) ឲ្យរបស់របរទៅក្មេងលេង
៣៩) សុំលួងលោមយកពីក្មេងវិញ
៤០) ធ្វើត្រាប់តាមក្មេង។
អាការៈទាំង៤០នេះ បង្ហាញថា ស្ត្រីចែចង់បុរសដែលខ្លួនពេញចិត្ត ឬគេហៅម្យ៉ាងទៀតថា មាយាស្ត្រី។ តាមសភាពខាងក្រៅរបស់ស្ត្រីសម្បូរណ៌ដោយភាពអៀនខ្មាសខ្លាំងណាស់ តែពេលខ្លះលុះក្នុងអំណាចសេចក្តីស្រឡាញ់ ស្រី្តអាចធ្វើអ្វីៗបានគ្រប់យ៉ាង៕
ប្រភព៖ «យល់ដឹងជីវិតអាពាហ៍ពិពាហ៍»រៀបរៀងដោយ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
បញ្ជាក់៖ អត្ថបទនេះ អ្នករៀបរៀងសៀវភៅ បានសុំទោសអ្នកអានជាមុន ថា នេះមិនមែនជាការបន្តុះបង្អាប់ស្ត្រីនោះទេ តែគ្រាន់តែបង្ហាញការពិតរបស់ស្ត្រីដែលមានលក្ខណៈពីធម្មជាតិតែងធ្វើឫកពាដាក់បុរសនោះ តាមអាការទាំង៤០ខាងលើនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com