អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ថា របាយការណ៍​សេរីភាព​សាសនា​អាមេរិក យោងតាម​ព័ត៌មាន​មិន​ពិត​ពី​ខ្លួន
23, Aug 2016 , 4:42 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Lê Hải Bình  (រូបភាព៖ www.tienphong.vn)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Lê Hải Bình (រូបភាព៖ www.tienphong.vn)
ដោយ:
រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្រតិកម្ម​ជាមួយនឹង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១០​ខែសីហា​កន្លងទៅ ដោយបាន​ចោទថា របាយការណ៍​នោះ យោងតាម​ព័ត៌មាន​មិន​ពិត​។


​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក Lê Hải Bình នៅ​ថ្ងៃទី​២២ ខែសីហា ម្សិលមិញ បានទទួល​ស្គា​ល់ពី​ចំណុច​មួយចំនួន​នៃ​ការវាយតម្លៃ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៥​របស់​ក្រសួងការបរទេស​អាមេរិក​ស្តីពី​សេរីភាព​នៃ​សាសនា​អន្តរជាតិ ក៏ប៉ុន្តែ លោក បាន​អះអាងថា ការវាយតម្លៃ​មួយចំនួន​មិនមាន​លក្ខណៈ​ច្បាស់លាស់ និង​យោងតាម​ព័ត៌មាន​មិន​ពិត​នោះទេ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Việt Nam News​។

តាម​ប្រ​ព័ត៌មាន​ដដែល​នោះ លោក Lê Hải Bình ក៏បាន​បញ្ជាក់ដែរថា គោលនយោបាយ​អចិន្ត្រៃយ៍​របស់​រដ្ឋ​វៀតណាម គឺ​ការគោរព និង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិសេរីភាព​របស់​ប្រជាជន​លើ​ជំនឿ និង​សាសនា ដែល​បានកំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​ប្រទេស​។ លោក ថា ច្បាប់​វៀតណាម បាន​ហាមឃាត់​យ៉ាង​តឹងរឹង​ចំពោះ​ការរើសអើង​ប្រឆាំង​ប្រជាជន​ស្តីពី​ជំនឿ និង​សាសនា​។​

អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា វៀតណាម កំពុងតែ​អនុវត្ត​គោលនយោបាយ​យ៉ាង​សំបូរបែប​ដើម្បី​ធានា​ពី​សិទ្ធិ​របស់​ប្រជាជន​ខ្លួន​ក្នុងការ​ទទួលបាន​សិទ្ធិសេរីភាព​នៃ​ជំនឿ និង​សាសនា​ផងដែរ​៕



Tag:
 វៀតណាម
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com