ជាតិ
ការចុះបញ្ជី​យានយន្ត​, ផ្ដល់​បណ្ណ​បើកបរ​, ឆៀក តាម​អន​ឡាញ ក្រសួង​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំនេះ​
07, Sep 2016 , 10:39 pm        
រូបភាព
fbក្រសួងសាធារណការ
fbក្រសួងសាធារណការ
ដោយ:
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងដាក់​ឲ្យ​ដំណើរការ​ចុះបញ្ជី​យានយន្ត​និង​ផ្លាកលេខ​, ផ្ដល់​បណ្ណ​បើកបរ និង​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​(​ឆៀក​) តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ចុងឆ្នាំ​២០១៦ នេះ​តទៅ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​។​


​កាលពី​ថ្ងៃទី​៥​ខែកញ្ញា លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​យាយ​ន្ត និង​សេវា​ផ្សេងទៀត​តាម​អន​ឡាញ ដែលជា​ការសហការ​រ​បស់​រដ្ឋាភិបាល ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន ធ្វើឡើង​ក្នុង​បំណង​ផ្ដល់​សេវាសាធារណៈ​ឆាប់រហ័ស មាន​ប្រសិទ្ធិភាព និង​តម្លាភាព​ជូន​ប្រជាពលរដ្ឋ​។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ចសហការ​បច្ចេកទេស​លើ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​-​ជប៉ុន នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។

​លោក ស៊ុន ចាន់ថុល ថែមទាំង​បញ្ជាក់ថា ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​ផ្នែក​ទន់ (​សំដៅ​ដល់​ស្ដង់ដារ​បច្ចេកទេស និង​បទបញ្ញត្តិ​នានា​) ឲ្យ​បានល្អ នឹង​ជំរុញ​ប្រសិទ្ធិភាព​ប្រើប្រាស់​ស្ពាន ផ្លូវ ដែលជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​ផ្នែក​រឹង​៕


Tag:
 ចុះបញ្ជី​យានយន្ត​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com