ពីនេះ ពីនោះ
ត្រចៀកកាំ ច្រើនរស់នៅជាហ្វូងធំៗ និងស៊ីសត្វល្អិតជាអាហារ 13, Oct 2016 , 7:19 am
× ត្រចៀកកាំ គឺឈ្មោះបក្សីមួយប្រភេទ ដែលនៅពេលពេញវ័យ ផ្នែកខ្នងពណ៌ខ្មៅលាយខៀវរលោង ទ្រូងមានវ័ណ្ឌពណ៌ខ្មៅ ថ្ងាស និងបំពងលកពណ៌ឈាមជ្រូក កន្ទុយឆែកជ្រៅ។ បក្សីនេះពេញវ័យនៅរដូវជ្រុះរោមផងដែរ។ ដោយឡែកនៅពេលមិនទាន់ពេញវ័យ ផ្នែកខ្នង ពណ៌ត្នោតចាស់ ទ្រូងវ័ណ្ឌពណ៌ត្នោត និងផ្នែកពោះពណ៌ទឹកក្រូច។ ត្រចៀកកាំ ជាបក្សីច្រើនរស់នៅតាមវាលលំហ មានច្រើននៅតំបន់ទំនាបទឹកច្រើន។ ចំណែកជីវសាស្ត្រ រស់នៅគឺជាទូទៅប្រភេទបក្សីនេះ ចូលចិត្តរស់នៅជាហ្វូងធំៗ ស៊ីសត្វល្អិតជាអាហារ ទំលើកក់ ត្រែង និងលើខ្សែភ្លើង និងមានរបាយរស់នៅគ្រប់ទីកន្លែង ប៉ុន្តែភាគច្រើនមានវត្តមានតែនៅរដូវប្រាំង។ ត្រចៀកកាំនេះ ធ្វើការបន្តពូជចាប់ពីខែឧសភា ដល់ខែមិថុនា៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
© រក្សាសិទ្ធិដោយ thmeythmey.com