ជាតិ
សម្ដេច ហ៊ុន សែន ផ្ដល់​ថវិកា​៥​ម៉ឺន​ដុល្លារ ដល់​ហៃ​ទី ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​
28, Oct 2016 , 11:47 am        
រូបភាព
រូបភាព ពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបភាព ពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រទេស​ហៃ​ទី ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ Matthews កាលពី​ថ្ងៃទី​៤ ខែតុលា​។

 
​សេចក្ដី​ជូន​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២៧ តុលា​បាន​ឲ្យ​ដឹងថា សម្ដេច ហ៊ុន សែន បានផ្ដល់​វិភាគទាន​៥​ម៉ឺន​ដុល្លារ​នេះ តាមរយៈ​មូលនិធិ​សាមគ្គីភាព​បន្ទាន់​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី ដើម្បី​បង្ហាញ​ពី​សាមគ្គី​របស់​កម្ពុជា ដែលជា​សមាជិក​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី ក្នុង​ការជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រទេស​ហៃ​ទី​។​
 
​កាលពី​ថ្ងៃទី​០៤ តុលា ព្យុះសង្ឃរា Matthews បាន​ឆក់យក​ជីវិត​មនុស្ស​ដល់​ទៅ​៣៣០​នាក់ ។​ព្យុះ​នេះ​បក់បោក​មកលើ​ដែន​កោះ ដោយ​នាំយក​ទាំង​ខ្យល់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង ។ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយសារ​ឥទ្ធិពល​ដ៍​ខ្លាំង​នៃ​ព្យុះ Matthews ហើយ​ប្រជាជន​ហៃ​ទី​ដែល​រងគ្រោះ កំពុងដ​ង្ហើ​យ​ហៅ​ជំនួយ​បន្ទាន់​ដែរ​។ ព្យុះ Matthews នេះ​មាន​កម្លាំង​ខ្យល់​ដល់​ទៅ​១៤៥​ម៉ៃ​យ៍​ក្នុង​មួយ​ម៉ោង ដែល​បាន​បំផ្លាញ​ផ្ទះ​ច្រើនជាង​បី​ពាន់​ខ្នង និង​បង្ខំ​ឲ្យ​មនុស្ស​ច្រើនជាង​មួយ​ម៉ឺន​នាក់ ចាក​ចេញពី​ផ្ទះសម្បែង ព្រមទាំង​បំផ្លាញ​ដំណាំ​ផងដែរ​៕

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com