អន្តរជាតិ
មី​យ៉ាន់​ម៉ា ត្រៀម​ដំណើរការ​សេវាកម្ម​«​តាក់ស៊ី​ផ្លូវទឹក​» កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​
18, Feb 2017 , 6:39 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី
លោកស្រី អ៊ុងសាន ស៊ូជី
ដោយ:
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​១៧ កុម្ភៈ ម្សិលមិញ​នេះ បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ដឹក​ដំណើរ​តាម​ដង​ទន្លេ​ក្នុងស្រុក​មួយ​ដើម្បី​ផ្តល់​សេវាកម្ម​«​តាក់ស៊ី​តាមផ្លូវ​ទឹក​»​នៅក្នុង​អតីត​រដ្ឋធានី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ការផ្តល់​អាទិភាព​លើ​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវទឹក​នេះ គឺជា​ផ្នែក​មួយ​នៃ​ចំណាត់ការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍រ​បស់​រដ្ឋាភិបាល​មី​យ៉ា់ន់​ម៉ា​។


​លោក​រដ្ឋមន្ត្រី​ប្រចាំ​តំបន់​នៃ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា Phyo Min Thein នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល បានជ្រើសរើស​ក្រុមហ៊ុន Tint Tint Myanmar ដើម្បី​ផ្តល់​សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​នៅក្នុង​តំបន់​ពាណិជ្ជកម្ម រ៉ង​ហ្គូ​ន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy​។

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​យើង កំពុងតែ​ត្រៀម​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​នៅ​ដើមខែ​ឧសភា​ខាងមុខ​ផងដែរ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​បន្តទៀតថា គម្រោង​សេវា​តាក់ស៊ី​តាមផ្លូវ​ទឹក​នេះ ក៏​ស្ថិតក្រោម​ផែនការ​របស់​រដ្ឋាភិបាល ដែល​ចង់​បង្កើន​សេវា​ដឹកជញ្ជូន​សាធារណៈ​ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​រ៉ង​ហ្គូ​ន​នោះ​។

​បន្ថែម​ពីនេះ​ទៀត​នោះ លោក​រដ្ឋមន្ត្រី ក៍បាន​ឲ្យ​ដឹង​ដែលថា សេវាកម្ម​តាក់ស៊ី​ផ្លូវទឹក​នេះ ក៏​ជាប់​ពាក់ព័ន្ធ​ការ​សេវាកម្ម​ឡាង​ក្រុង​សាធារណៈ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។ នៅ​ខែមករា​កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានដាក់​ដំណើរ​សេវាកម្ម​ដឹកជញ្ជូន​ឡានក្រុង​នៅក្នុង​ក្រុង​រ៉ង​ហ្គូ​ន​ជា​លើកដំបូង​ដើម្បី​ជួយ​សម្រួល​ដល់​កកស្ទះ​នៅក្នុង​ក្រុង​ដ៏​ធំ​ជាង​របស់​មី​យ៉ាន់​ម៉ា​មួយ​នេះ​៕


Tag:
 ​មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com